ការថយចុះជំនួយថវិកាប៉ះពាល់គោលដៅអភិវឌ្ឍសហសវត្សរ៍អង្គការសហប្រជាជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន ព្រមានថា ការចុះថយថវិកាជំនួយមានន័យថា គោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិ នឹងមិនបានសម្រេចទេ។ មន្ដ្រីអង្គការសហប្រជាជាតិនិយាយថា ថវិកាជំនួយអភិវឌ្ឍន៍ឆ្នាំ២០១១ តិចជាងពាក់កណ្ដាលថវិកាដែលគេត្រូវការប្រចាំឆ្នាំចំនួន៣០០ពាន់លានដុល្លារដើម្បីធ្វើឲ្យសម្រេចគោលដៅដែលត្រូវបានកំណត់នៅឆ្នាំ២០០០។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកអ៊ូ ធួក នៃវីអូអេរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវនិយាយថា រហូតមកដល់ពេលនេះ ការលូតលាស់វិជ្ជមានបានត្រូវរៀបចំឡើងដើម្បីដោះស្រាយភាពក្រីក្រ និងធ្វើឲ្យប្រសើរដល់ការថែទាំសុខភាព។