ព្យុះស៊ែនឌីបំផ្លាញតំបន់ឆ្នេរសមុទ្ធខាងកើតអាមេរិកធ្ងន់ធ្ងរ
មនុស្សច្រើនពាន់នាក់បានចាកចេញពីលំនៅឋានក្រោយពីការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះស៊ែនឌីមកលើតំបន់ឆ្នេរសមុទ្ររបស់រដ្ឋញូវ ជឺស៊ី (New Jersey)។ ខ្លះបានបាត់បង់ទ្រព្យសម្បត្ដិទាំងស្រុង ហើយផលប៉ះពាល់នេះ បានធ្លាក់មកលើមនុស្សសឹងគ្រប់គ្នាដែលរស់នៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក។ លោកអ៊ូ ធួក នៃវីអូអេជូនសេចក្តីរាយការណ៍នេះពីរដ្ឋធានីវ៉ាស៊ីនតោន។