គណបក្សធំទាំងពីរនៅអាមេរិកសហការគ្នាដោះស្រាយវិបត្តិហិរញ្ញវត្ថុជាតិ
មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលទើបនឹងជាប់ឆ្នោតសម្រាប់អាណត្តិទី២ជំរុញឲ្យមានឯកភាពជាតិ មេដឹកនាំរដ្ឋសភាពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ អំពាវនាវឲ្យគណបក្សទាំងពីសហការគ្នា និងបញ្ចប់ភាពទាល់ច្រកនៅក្នុងស្ថាប័ននីតិបញ្ញត្តិ។ ក្នុងពេលជាមួយគ្នានោះ ពួកគេបានសម្តែងទស្សនៈខុសគ្នាស្តីអំពីរបៀបដោះស្រាយការប្រឈមសារពើពន្ធដ៏បន្ទាន់របស់សហរដ្ឋអាមេរិក។ លោកអ៊ឹម សុធារិទ្ធ នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីតោន។