អ្នកបង្កើតកម្មវិធីកុំព្យូទ័រច្នៃបណ្តាញអ៊ីនធឺណិតឥតគិតថ្លៃ
អ្នកបង្កើតកម្មវិធីកុំព្យូទ័រមួយក្រុមនៅប្រទេសអូទ្រីសកំពុងបង្កើតប្រព័ន្ធចែកចាយសេវាអ៊ីធឺណិតតម្លៃថោកសម្រាប់សហគមន៍។ ប្រព័ន្ធ “FunkFeuer” ដែលជាភាសាអាល្លឺម៉ង់មានន័យថា«ភ្លើងបណ្តាញ»នេះ ប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញសម្រាប់បង្កើតបណ្តាញមិនប្រើខ្សែមួយឈ្មោះ“Mesh”ដែលអាចផ្ទេរទិន្នន័យពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធរបស់ក្រុមហ៊ុនឬរដ្ឋ។ លោក សឹង សុផាតនៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។