គោលនយោបាយអន្តរាគមន៍រដ្ឋាភិបាលអាចនាំឲ្យការនាំចេញអង្កររបស់ថៃធ្លាក់ចុះ
ប្រទេសថៃអាចបាត់បង់ឋានៈជាប្រទេសនាំចេញអង្ករលេខ១ក្នុងពិភពលោកដោយសារតែនយោបាយចម្រូងចម្រាសទិញអង្កររបស់រដ្ឋាភិបាលដើម្បីជួយដំឡើងប្រាក់ចំណូលរបស់កសិករ។ ខណៈដែលកសិករទទួលផលពីកម្មវិធីអន្តរាគមន៍របស់រដ្ឋាភិបាល ពាណិជ្ជករនាំអង្ករចេញរបស់ថៃអាចនឹងខាតបង់ដោយសារអង្ករមានតម្លៃខ្ពស់ជាងទីផ្សារក្នុងពិភពលោកដែលនាំឲ្យការនាំចេញអង្ករធ្លាក់ចុះ។ លោកអ៊ូ ធួក នៃវីអូអេរាយការណ៍ពីដ្ឋធានីវ៉ាស៊ីនតោន។