ភាពយន្តឯកសារជាមធ្យោបាយមួយក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី
ពេលកាន់តែជិតដល់ការបោះឆ្នោតសហរដ្ឋអាមេរិក ភាពយន្ដឯកសារពីរ ដែលមួយនិយមខាងអភិរក្ស និងមួយទៀតនិយមខាងសេរីភាព ព្យាយាមវាយប្រហារបេក្ខជនប្រធានាធិបតីដែលជាគូបដិបក្ខរបស់ខ្លួន។ ភាពយន្ដមួយរៀបចំឡើង ដោយលោក Dinesh D’Souza មានចំណងជើងថា អាមេរិកឆ្នាំ2016 បានរិះគន់ប្រធានាធិបតីអូបាម៉ានៃបេក្ខជនពីគណបក្សប្រជាធិបតេយ្យថា មិនមែនអាមេរិកាំង ហើយភាពយន្ដដែលមានចំណងជើងថា Janeane From Des Moines ចំអកឲ្យគណបក្សសាធារណរដ្ឋអំពីការថែទាំសុខភាព អាពាហ៍ពិពាហ៍ ភេទដូចគ្នា និងសេដ្ឋកិច្ច។ ក្នុងភាពយន្ដទាំងអស់នោះ មានការខិតខំពន្យល់អ្នកបោះឆ្នោតឲ្យគាំទ្រក្រុមរបស់ខ្លួន។ លោក អ៊ូ ធួកនៃវីអូអេ រាយការណ៍ពិស្ដារ។