របៀបដាំដុះបែបបុរាណជាជម្រើសល្អនៅពេលរាំងស្ងួត
ពោត និងសណ្ដែកខូចខាតនៅទូទាំងសហរដ្ឋអាមេរិកកណ្ដាលខាងលិច នៅឆ្នាំនេះ ដោយសារតែរដូវរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ប៉ុន្ដែ កសិករភាគច្រើនមិនបានខាតបង់ច្រើនទេ ពីព្រោះគេមានការធានារ៉ាប់រងពីរដ្ឋាភិបាលសហព័ន្ធ។ នេះជាមធ្យោបាយដែលកសិករភាគច្រើននៅប្រទេសក្រីក្រមិនអាចធ្វើដូច។ ប៉ុន្តែ មានកសិករម្នាក់ក្នុងរដ្ឋ អៃអូវ៉ា ដែលជាតំបន់ដាំពោតមិនមានការធានារ៉ាប់រងដូច្នោះទេ។ គាត់ប្រកបមុខរបរធម្មតាដោយគ្មានការធានារ៉ាប់រងពីរដ្ឋាភិបាលជាច្រើនទសវត្សរ៍។ លោក អ៊ូ ធួក នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។