អង្គការសិទ្ធិមនុស្សលីកាដូបង្ហាញផែនទីសម្បទានដែលរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុន
- VOA Khmer
បានបង្កើតផែនទីស្តីពីដីសម្បទានទូទាំងប្រទេស ហើយដាក់បង្ហាញលើគេហទំព័ររបស់ខ្លួន ក្រោយពីរដ្ឋាភិបាលកម្ពុជាបានផ្តល់ ជូនដល់ក្រុមហ៊ុនឯកជននានា ហើយមានប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ផែនទី នោះអាចឲ្យលោកអ្នកបានដឹងពីផ្ទៃដីនៅខេត្តណាខ្លះ តំបន់ណាខ្លះដែលត្រូវ រដ្ឋាភិបាលផ្តល់សម្បទានដើម្បីឲ្យក្រុមហ៊ុនវិនិយោគនិងផ្ទៃដីតំបន់ណាដែលនៅ សេសសល់។ លោកស្រី ពុង ជីវកេកជាប្រធានអង្គការលីកាដូបានផ្តល់កិច្ច សម្ភាសន៍តាមប្រព័ន្ធ Skype ជាមួយលោកសុខ ខេមរានៃវីអូអេក្នុងរដ្ឋធានី វ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទ។