សកម្មជនការពារសិទ្ធិលំនៅដ្ឋានទៅអឺរ៉ុបសុំឲ្យម្ចាស់ជំនួយធ្វើអន្តរាគមន៍
- VOA Khmer
សកម្មជនខាងបញ្ហាដីធ្លីលោក អៀង វុទ្ធី និងអ្នកស្រី ហេង មុំ ជាជនរងគ្រោះ នៅភូមិបឹងកក់ បានបញ្ចប់ដំណើរទស្សនកិច្ចជាងមួយសប្តាហ៍នៅក្នុងប្រទេសអឺរ៉ុបមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកញ្ញា។ ពួកគេបញ្ចុះបញ្ចូលឲ្យសហភាពអឺរ៉ុបជួយដោះស្រាយបញ្ហាបណ្តេញចេញពីលំនៅដ្ឋាននិងការរំលោភបំពានដីធ្លីក្នុង ប្រទេសកម្ពុជា។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរានៃវីអូអេបានសម្ភាសន៍តាមប្រព័ន្ធ Skype ជាមួយលោកអៀង វុទ្ធី និងអ្នកស្រីហេង មុំ ពេលអ្នកទាំងពីរនៅប្រទេសអាឡឺម៉ង់។ លោកអៀង វុទ្ធីក៏បានជួបជាមួយគណៈកម្មាធិការពាណិជ្ជកម្មអឺរ៉ុបផងដែរដើម្បីសុំឲ្យមានការស៊ើបអង្កេតការរំលោភសិទ្ធិពលរដ្ឋ រឿងដីដាំ អំពៅបីខេត្តក្នុងប្រទេសកម្ពុជាដើម្បីផលិតស្ករនាំចេញទៅទីផ្សារអឺរ៉ុប៕