ពលរដ្ឋអាមេរិកមានទស្សនៈខុសគ្នាអំពីពាណិជ្ជកម្មជាមួយចិន
ក្នុងឆ្នាំបោះឆ្នោតនេះ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរនាក់ បានយកប្រទេសចិន និងពាណិជ្ជកម្មធ្វើជាប្រធានបទ។ ដោយមានអត្រាអ្នកអត់ការងារជាង៨ភាគរយ ប្រជាពលរដ្ឋអាមេរិកមួយចំនួន បានបន្ទោសប្រទេសចិនអំពីការបាត់បង់ការងារនៅក្នុងរោងចក្រ។ ក៏ប៉ុន្តែ ជនជាតិអាមេរិកាំងឯទៀតៗនិយាយថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនផ្តល់អត្ថប្រយោជន៍ឱ្យដល់សហរដ្ឋអាមេរិក។ លោក ឈឹម សុមេធនៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។