«ជាការតែងតាំងបណ្តោះអាសន្ន។ មិនយូរទេ" លោក Gallant បានសរសេរលើបណ្តាញ X រួមជាមួយនឹងរូបថតរបស់លោក Qassem ដែលក្រុមហេសបូឡាបានដាក់ឈ្មោះឱ្យជាអ្នកស្នងតំណែងរបស់មេដឹកនាំចាស់លោក Hassan Nasrallah ដែលត្រូវបានធ្វើឃាត។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «យើងនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលមានដើម្បីឆ្លើយតបម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពចំពោះការឈ្លានពានរបស់របបដឹកនាំអ៊ីស្រាអែល»។
ពេលជួបជាមួយនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស លោក Blinken ក៏បានអំពាវនាវផងដែរឲ្យមានការការពារជនស៊ីវិល តែមិនបានជំរុញឲ្យមានការឈប់បាញ់ជាបន្ទាន់ពីអ៊ីស្រាអែលនោះទេ។
ក្នុងការជំរុញខាងការទូតនៅពេលថ្មីៗបំផុតនេះដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ Gaza Stripនិងប្រទេសលីបង់ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាពួកអ្នកចរចា នឹងជួបគ្នា«ក្នុងប៉ុន្មានថ្ងៃខាងមុខ»។
លោក Hochstein បានប្រាប់អ្នកយកព័ត៌មានថាលោកមានកិច្ចប្រជុំ«ប្រកបដោយការ ស្ថាបនា»ជាមួយ លោក Nabih Berri ប្រធានសភានៃលីបង់។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានពិភាក្សាក្នុងរដ្ឋធានីរបស់ប្រទេសលីបង់ជាមួយប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដើម្បីជំរុញឱ្យបញ្ចប់សង្គ្រាមរយៈពេលជិតមួយខែកន្លងមកនេះដែលបានសម្លាប់មនុស្សជាង ១.៤៧០ នាក់នៅលីបង់។
ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រា អែលកាលពីថ្ងៃពុធបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៥នាក់ដែរនៅទីក្រុង Nabatiehភាគខាងត្បូង។
នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati កាលពីថ្ងៃសុក្របានជំរុញអង្គការសហប្រជាជាតិឱ្យអនុម័តសេចក្ដីសម្រេចមួយដែលអំពាវនាវឱ្យមានបទឈប់បាញ់ «ជាបន្ទាន់» រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលដែលជម្លោះរបស់ក្រុម Hezbollah ជាមួយអ៊ីស្រាអែលទាក់ទាញប្រទេសលីបង់ចូលក្នុងសង្គ្រាម ក្រុមនយោបាយរបស់សកម្មប្រយុទ្ធនេះអះអាងថាកំពុងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋលីបង់ទាំងអស់។