អ្នកស្រាវជ្រាវបានតភ្ជាប់ចម្ការកាហ្វេនឹងឧបករណ៍ចាប់សញ្ញាប្រើដោយថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសតង់សានី។ ខណៈដែលឥណ្ឌាកំពុងប្រឈមនឹងការឡើងកម្តៅ ប៉ូលិសចរាចរក្នុងទីក្រុង Gujarat បានចែកចាយម្សៅជំនួយជាតិទឹក ORS។
ចំនួនរដ្ឋដែលត្រូវបានប៉ះពាល់ដោយភ្លើងឆេះព្រៃរាប់រយហិកតានៅក្នុងប្រទេសម៉ិកស៊ិកបានឡើង។ ប្រទេសបូលីវីបានបើករោងចក្រជីវឥន្ធនៈរបស់ខ្លួនដំបូងកាលពីថ្ងៃអង្គារ។រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃអង្គារបានផ្តល់ការអនុម័តលើគម្រោងថាមពលខ្យល់សមុទ្រទី៧ក្នុងសហរដ្ឋអាមេរិក។
របាយការណ៍«ស្ថានភាពអាកាសធាតុសាកល» របស់អង្គការឧតុនិយមពិភពលោករបស់អ.ស.ប. កំពុងព្រមានអំពីការឡើងកម្តៅសាកល។ ប្រទេសឈីលីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរអស់១៥ឆ្នាំហើយអាងស្តុកទឹកទូទាំងប្រទេសកំពុងរីងស្ងួត។ ប្រទេសម៉ិកស៊ិកនឹងប្រារព្ធទិវាទឹកពិភពលោកក្នុងថ្ងៃសុក្រនេះ។
នេះជាកម្មវិធីវីអូអេ៦០អាកាសធាតុ សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៕
នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤
ស្ទើតែគ្រប់តំបន់ឆ្នេរទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា ស្ថិតក្រោមការឃ្លាំមើលទឹកជំនន់កាលពីថ្ងៃពុធនេះដោយសារប្រព័ន្ធអាកាសធាតុមួយដែលគេស្គាល់ថាទន្លេបរិយាកាស។
ខណៈដែលទឹកកកនៅសមុទ្រអាកទិកកំពុងរួមតូច សត្វខ្លាឃ្មុំទឹកកកជាច្រើនបានប្តូររបបអាហារទៅដីគោកអំឡុងរដូវក្តៅ។ ជិតពាក់កណ្តាលនៃសត្វដែលផ្លាស់ទីលើភពផែនដីកំពុងធ្លាក់ចុះនេះបើយោងតាមរបាយការណ៍ ដំបូងបំផុតរបស់អ.ស.ប. ទាក់ទិននឹងស្ថានភាពពូជសត្វចំណាកស្រុក។ នេះជាកម្មវិធីវីអូអេ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារបានណែនាំឲ្យសហភាពអឺរ៉ុបកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៩០%នៅត្រឹមឆ្នាំ២០៤០។ ការប្រែប្រួលអាកាសធាតុនិងបាតុភូត El Niño ជាគន្លឹះដើម្បីស្វែងយល់ពីភ្លើងឆេះព្រៃដ៏សាហាវនៅប្រទេសឈីលី។ ស្ថានីយស្រាវជ្រាវតំបន់អង់តាកទិកទី៥របស់ចិន ឈ្មោះថា Qinling ។