ចំនួនមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកដែលជាអ្នកស្រឡាញ់ភេទដូចគ្នា មានចំនួនថេរប្រហែល៧,២ភាគរយនៃចំនួនពលរដ្ឋសរុប ហើយបេក្ខជនប្រធានាធិបតីទាំងពីរកំពុងកត់សម្គាល់ចំណុចនេះ។
គោលជំហររបស់លោក Trump អំពីអ៊ុយក្រែននិងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសនេះមានភាពស្រពិចស្រពិល ផ្ទុយគ្នាហើយប្រហែលមានការវិវត្តផងដែរ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីលើកនេះ បញ្ហាអាវុធបន្តធ្វើឱ្យពលរដ្ឋអាមេរិកាំងបែកបាក់គ្នា។ លោកប្រធានាធិបតី Joe Biden ចង់ឱ្យមានបម្រាមមួយលើអាវុធវាយប្រហារ។ ប៉ុន្តែគូប្រជែងរបស់លោក គឺលោក Donald Trump និយាយថា លោក Biden កំពុងគំរាមកំហែងលើសិទ្ធិអ្នកកាន់កាប់អាវុធ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ទោះជាយ៉ាងនេះក្តី លោក Trump បាននឹកគិតដល់លទ្ធភាពនៃការកាន់តំណែងរហូតដល់អាណត្តិទី ៣។
លោក Trump បានផ្ដោតលើបញ្ហាអន្តោប្រវេសន៍និងបានគំរាមដាក់ទណ្ឌកម្មបណ្ដាប្រទេសមួយចំនួន ដែលរួមមានទាំងប្រទេសចិនផងដែរ ប្រសិនបើប្រទេសទាំងនោះមិនព្រមបញ្ឈប់ពលរដ្ឋរបស់ខ្លួនមិនឱ្យចូលមកក្នុងសហរដ្ឋអាមេរិក។
លោក Trump បានប្រកាសថា៖ «ខ្ញុំគឺជាអ្នកចម្បាំងរបស់អ្នកទាំងអស់គ្នា។ ខ្ញុំជាយុត្តិធម៌របស់អ្នក។ ហើយចំពោះអ្នកដែលត្រូវបានគេចោទដោយខុសឆ្គងនិងត្រូវបានគេក្បត់៖ ខ្ញុំគឺជាអ្នកសងសឹកជំនួសអ្នក»។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ បានឱ្យដឹងថា ការស្អប់ និងភាពជ្រុលនិយមនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងនៅឆ្នាំ២០២៣ ដោយអ្នកជាតិនិយមដែលមានស្បែកស និងក្រុមប្រឆាំងនឹងក្រុម LGBTQ+។
លោក Joe Biden និងលោក Donald Trump មានទស្សនៈខុសគ្នាលើការអភិវឌ្ឍឥន្ធនៈផូស៊ីលនិងភាពចាំបាច់ក្នុងការងាកទៅរកការប្រើប្រាស់ថាមពលស្អាតដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
នេះជាតារាងសង្ខេបករណីទាំងបីនោះនិងបណ្តាការចោទប្រកាន់ដែលទាក់ទង៖
ដើម្បីស្វែងយល់បន្ថែមពីការផ្លាស់ប្តូរទាំងនេះ VOA បានផលិតក្រាហ្វិកពន្យល់បីភាគអំពីសម្ព័ន្ធនយោបាយអាមេរិកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ឆ្នាំ២០២០ និងឆ្នាំ២០២៤។
ព័ត៌មានផ្សេងទៀត