ការបោះឆ្នោតជាតិលើកដំបូងក្នុងឆ្នាំ ២០២៤ នេះ នៅរដ្ឋ Iowa បានបង្ហាញថា លោកក៏មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយអ្នកគាំទ្ររបស់លោកផងដែរ ដោយលោកទទួលបានជ័យជម្នះនៅក្នុងស្រុកចំនួន ៩៨ ក្នុងចំណោមស្រុកចំនួន ៩៩ នៅក្នុងរដ្ឋ Iowa។
លោកអតីតប្រធានាធិបតី Donald Trump គឺជាអ្នកឈ្នះយ៉ាងខ្លាំងនៃការបោះឆ្នោតបឋមនៅរដ្ឋ Iowa ឆ្នាំ២០២៤ ដោយលោកទទួលបានសំឡេងគាំទ្រច្រើនជាង ៥០%។
អ្នកឆ្លើយសំណួរចំនួន ៦៥ភាគរយ និយាយថា លោក Trump នឹងនៅតែសក្តិសមដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី ប្រសិនបើលោកត្រូវបានកាត់ទោសដោយបទឧក្រិដ្ឋណាមួយក៏ដោយ។ មានអ្នកឆ្លើយតបតែ ៣១ភាគរយប៉ុណ្ណោះ ដែលថាលោកមិនសក្តិសមទទួលតំណែងនេះ បើត្រូវបានកាត់ទោសនោះ។
លោក Trump ទទួលបានសំឡេងគាំទ្រជាងពាក់កណ្ដាលក្នុងចំនួនប្រហែល ៥១%។ អភិបាលរដ្ឋ Florida លោក Ron DeSantis ទទួលបានសំឡេងគាំទ្រទីពីរក្នុងចំនួន ២១%។ រីឯអតីតអភិបាលរដ្ឋ South Carolina អ្នកស្រី Nikki Haley វិញទទួលបានសំឡេងគាំទ្រចំនួន ១៩%។
នេះជាការក្រឡេកមើលប្រតិទិននៃសកម្មភាពនយោបាយនិងកាតព្វកិច្ចច្បាប់របស់លោក Trump ក្នុងឆ្នាំ២០២៤។
លោក DeSantis និងលោកស្រី Haley បានចំណាយពេលនៅកម្មវិធីនោះ ដែលមានរយៈពេលជិត២ម៉ោង រិះគន់គ្នាទៅវិញទៅមក ហើយកម្ររិះគន់បេក្ខជននាំមុខគេនៅក្នុងការប្រកួតប្រជែងនោះគឺអតីតប្រធានាធិបតីលោក Donald Trump។
លោក Biden បានសន្យាចាត់ទុកការការពារប្រព័ន្ធប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកជាប្រធានបទចម្បងនៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៤ របស់លោក និងសម្រាប់អាណត្តិទី ២ របស់លោក ប្រសិនបើលោកជាប់ឆ្នោត។