អ្នកស្រី ម៉ិល សុគង្គា ប្រាប់វីអូអេថា ពាក្យបន្តុះបង្អាប់ និងមាក់ងាយមកលើសមត្ថភាពរបស់ស្រ្តីលែងជាឧបសគ្គរារាំងដល់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សង្គម តែធ្វើឱ្យស្ត្រីកាន់តែមានកម្លាំងចិត្តចូលរួមធ្វើការជាមួយបុរសគ្រប់វិស័យ។
អ្នកស្រី កែវ ភ័ក្រ្ត ជាអ្នកដឹកនាំក្រុមស្គរនារីកម្ពុជា ដែលមានឈ្មោះថាក្រុម «មេធា»។ អ្នកស្រីបានរៀបរាប់ថា ការបង្កើតក្រុមស្គរនេះបានផ្លាស់ប្តូរទស្សនៈដែលថា ស្ត្រីធ្វើអ្វីមិនបាន និងបញ្ចប់តំណមដែលថា ស្ត្រីមិនសមនឹងលេងស្គរ។
អ្នកនាង លឹម លីដា ជាសហស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេសនៃស៊ីអ៊ិនវេសមិន (SHEInvestment) ប្រាប់វីអូអេថា ការផ្តល់ចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យា (បែបឌីជីថល) និងជំនាញដទៃទៀតដល់ពួកគេ គឺជាគន្លឹះក្នុងការគាំទ្រដល់សហគ្រិនស្ត្រី នៅក្នុងការពង្រីកអាជីវកម្មពួកគេ។
អ្នកស្រី គិត សារ៉ា គ្រូបង្វឹកអាជីពនៅសហរដ្ឋអាមេរិកបានថ្លែងថាការចេះចាប់យកឱកាស ការហ៊ានបើកគំនិតខ្លួនឯងនិងទទួលគំនិតពីអ្នកដ៏ទៃ និងការខំប្រឹងសិក្សារៀនសូត្រគឺជាគន្លឹះសំខាន់ក្នុងការដឹកនាំខ្លួនឆ្ពោះទៅគោលដៅប្រកបដោយសក្តានុពល។