លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង» ហើយអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកនយោបាយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបាលទេ បំណុលមីក្រូហិរញ្ញវត្ថុ«អាចមានហានិភ័យខ្ពស់»
លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន ការពារភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងប្រទេស
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានលើកឡើងថា គណបក្សថ្មីរបស់លោកមិនបានបង្កើតមកបំបែកសំឡេងអ្នកប្រជាធិបតេយ្យនោះទេ ហើយលោកថា សមាជិកគណបក្សថ្មីរបស់លោកស្ទើរតែ ១០០ភាគរយ គឺ«សុទ្ធសឹងតែជាអតីតអ្នកតស៊ូនៅក្នុងគណបក្សភ្លើងទៀន»។ លោកបញ្ជាក់ថា អ្នកចុះចូលគណបក្សលោក«មិនមែនក្បត់នឹងគណបក្សភ្លើងទៀនទេ»។
លោក ថុន រដ្ឋា ជាយុវជនចលនាមាតាធម្មជាតិ បានលើកឡើងថា រដ្ឋាភិបាលអាណត្តិថ្មី ដូចរដ្ឋាភិបាលអាណត្តិមុនដដែល នៅតែបន្តរឹតត្បឹតសិទ្ធិសេរីភាពលើសកម្មភាពការពារបរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ របស់ក្រុមយុវជនលោក
លោក សុក ហាច ប្រធានស្តីទីគណបក្សភ្លើងទៀន បញ្ជាក់ថា សម្ព័ន្ធភាពនេះនឹងជាជម្រើសមួយ ដើម្បីធានាថា គណបក្សជំទាស់អាចចូលរួមការបោះឆ្នោតនៅពេលខាងមុខ ក្នុងនោះរួមមានការបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈ ឆ្នាំ ២០២៤
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ថ្លែងថា សម្បត្តិទ្រព្យសាធារណៈរបស់រដ្ឋ បានក្លាយជាគោលដៅនៃការរកស៊ីរបស់អ្នកមានលុយ និងអំណាច ដែលចង់បានជាប្រយោជន៍របស់ខ្លួន។ នៅក្នុងកម្មវិធី
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជាមានចំនួន ១០.៩៥១រៀល ក