ទឹកប្រាក់ជាង៣០លានដុល្លាបាត់បង់ក្នុងទិន្នន័យនាំចេញខ្សាច់កម្ពុជា-តៃវ៉ាន់។ ទំនាក់ទំនងខ្មែរអាមេរិចកាំងឈានដល់ចំណុចរុញច្រានដាក់គ្នា។ វិទ្យុអាស៊ីសេរីបិទការិយាល័យនៅក្រុងភ្នំពេញ
VOA សង្ខេប ប្រចាំសប្តាហ៍ទី២នៃខែកញ្ញា រួមមាន៖ លោក កឹម សុខា រងការចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ប្រឆាំងកាសែត The Cambodia Daily។ វិទ្យុផ្សាយបន្តកម្មវិធីផ្សាយ VOA and RFA ២ចុងក្រោយត្រូវបានបិទ។
VOA សង្ខេបប្រចាំសប្តាហ៍ទីទី១នៃខែកញ្ញា រួមមាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករ និងអាជីវករក្នុងផ្សារ។ កម្ពុជាទទួលបានមេដាយមាសចំនួន៣ ក្នុងកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី។ សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្រោមការរឹតត្បិត។ គ.ជ.ប. ចាប់ផ្តើមទទួលចុះឈ្មោះបោះឆ្នោតជាថ្មី។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៤ នៃខែសីហា រួមមាន៖ សារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលស្ថិតក្នុងគ្រោះហានិភ័យ។ រដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានដំណក់ប្រេងដំបូងនៅឆ្នាំ២០១៩ ។ AIM បដិសេធមិនពាក់ព័ន្ធនឹងសេចក្តីរាយការណ៍របស់ CNN។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៣ នៃខែសីហា រួមមាន៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្ម៊ីត បញ្ចប់បេសកកម្មនៅកម្ពុជា។ លោក សួន សេរីរដ្ឋា រងការចោទពីតុលាការ ចំនួន៣បទល្មើស។ អង្គការ WWF៖ កូនផ្សោតចំនួន៨ កើតថ្មីក្នុងឆ្នាំ២០១៧។ ធនាគារពិភពលោក បង្ហាញរបាយការណ៍វិនិច្ឆ័យសេដ្ឋកិច្ចកម្ពុជា។
តុលាការសម្រេចកាត់ទោសលោក គឹម សុខឲ្យជាប់ពន្ធនាគារ១៨ខែ។ សាលាឧទ្ធរណ៍បន្តសម្រេចកាត់ទោសអ្នកស្រី ទេព វន្នី ២ឆ្នាំ៦ខែ។ អ្នកស្រី រ៉ូណា ស្មីត ផ្តើមទស្សនកិច្ចឃ្លាំមើលការវិវត្តសិទ្ធិមនុស្ស។ រដ្ឋាភិបាលព្រមានឲ្យឈប់រំលោភបំពានផ្លូវសាធារណៈ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើទស្សកិច្ចក្នុងប្រទេសជប៉ុន។
VOA សង្ខេប ប្រចាំសប្តាហ៍ទី១ នៃខែសីហា រួមមាន៖ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។ រដ្ឋាភិបាលកំណត់យកថ្ងៃអាទិត្យទី២៩ខែកក្កដាឆ្នាំ២០១៨ជាថ្ងៃបោះឆ្នោតជាតិ។ កីឡាករកម្ពុជាត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA-GAME។ តុលាការកាត់ទោសស្រ្តីបរទេស៣រូបក្នុងករណីពរពោះជំនួស។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៤ នៃខែកក្កដា រួមមាន៖ IMF៖ កម្ពុជាគួរធ្វើកំណែទម្រង់បន្ថែមដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្រុមប្រឹក្សាធម្មនុញ្ញទទួលស្គាល់វិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយ។ ណូរីទេសចរណ៍ខេត្តបាត់ដំបង នឹងបិទនៅខែក្រោយ៕
VOA សង្ខេបប្រចាំសប្តាហ៍ទី៣នៃខែកក្កដារួមមាន៖ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទី២ឆ្លងផុតព្រឹទ្ធសភា ខណៈគណបក្សសង្គ្រោះជាតិចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញានានាដែលមានរូបលោក សម រង្សុី។ ការវាយកំទេចអគារប៊ូឌីញឬអគារ«ស» បានចាប់ផ្តើមហើយ ក្រោយការចរចារបានបញ្ចប់ដោយជោគជ័យ។ អានបន្ត...
VOA សង្ខេប ប្រចាំសប្តាហ៍ទី២នៃខែកក្កដា រួមមាន៖ អង្គការយូណេស្កូបញ្ចូល«តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មនុស្សពីរនាក់ត្រូវឃាត់ខ្លួនដោយសារប្រមាទលោកហ៊ុន សែន តាមបណ្តាញហ្វេសប៊ុក។ រដ្ឋាភិបាលបញ្ចប់ការនាំចេញខ្សាច់ពីខេត្តកោះកុងទៅបរទេស ក្រោយពីមានការតវ៉ា៕
VOA សង្ខេប ប្រចាំសប្តាហ៍ទី១ នៃខែកក្កដា រួមមាន៖ មួយឆ្នាំក្រោយពីការបាញ់សម្លាប់លោកកែម ឡី ភរិយានិងកូនៗនៅតែរង់ចាំយុត្តិធម៌ និងរង់ចាំទៅរស់នៅប្រទេសទី៣។ រដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងបញ្ហាពលករ ចំណាកស្រុកក្នុងប្រទេសថៃ។
VOA សង្ខេប ប្រចាំសប្តាហ៍ទី៤ នៃខែមិថុនា រួមមាន៖ តុលាការដោះលែងអ្នកការពារសិទ្ធិមនុស្ស៥នាក់នៅក្រៅឃុំ។ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ~សង្កាត់។ លោក ហ៊ុនសែន បញ្ជាឲ្យស៊ើបអង្កេតអំពីបន្ទប់ស្ថានការណ៍។ ចំណាត់ថ្នាក់ប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាមិនបានប្រសើរឡើង៕