គណបក្សនយោបាយជាច្រើនលើកលែងតែគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បានចាប់ផ្តើមធ្វើការដង្ហែក្បួនដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សរបស់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ទី០៧ ខែ កក្កដា សម្រាប់ថ្ងៃបោះឆ្នោតជាតិ២០១៨ខាងមុខដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា នេះ។ ខាងក្រោមជារូបភាពខ្លះៗដែលក្រុមការងារ VOA Khmerបានចាប់យកនៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អំពីគោលនយោបាយបក្សសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ នាថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោត ទី០៧ ខែកក្កដា ឆ្នាំ២០១៨។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក គង់ ម៉ូលីកា ប្រធានគណបក្សឆន្ទៈខ្មែរ អំពីគោលនយោបាយបក្ស នាថ្ងៃទីមួយនៃយុទ្ធនាការឃោសនាបោះឆ្នោត ទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
គណបក្សហ៊្វុនស៊ិនប៉ិច បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត តាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វះស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៦នៃរដ្ឋសភា។
គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍នេះ បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតដែលធំជាងគណបក្សនយោបាយផ្សេងៗ។
គណបក្សនយោបាយចំនួន៥ក្នុងចំណោម២០ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនសីុនបិុច គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សឆន្ទៈខ្មែរ កំពុងចាប់ផ្តើមយុទ្ធនាការហែក្បួនឃោសនារកសំឡេងឆ្នោត ជាទ្រង់ទ្រាយធំនាថ្ងៃទី៧ ខែកក្កដានេះ ដែលជាថ្ងៃដំបូងនៃការឃោសនាចំនួន ២១ថ្ងៃ ដើម្បីស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតសម្រាប់បោះឆ្នោតថ្ងៃទី២៩កក្កដាខាងមុខ បើទោះបីជាអវត្តមានគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិក៏ដោយ។
គណបក្សចំនួន៥ដែលនឹងហែក្បួនឃោសនាទ្រង់ទ្រាយធំនោះ រួមមាន គណបក្សប្រជាជនកម្ពុជា ដែលនឹងមានអ្នកចូលរួមប្រមាណជា៦ម៉ឺននាក់ គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន២ពាន់នាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន១ម៉ឺន៥ពាន់នាក់ គណបក្សឆន្ទៈខ្មែរចំនួន៣០០នាក់ និងគណបក្សខ្មែររួបរួមជាតិមិនមានបញ្ជាក់ចំនួន។
អ្នកជំនាញផ្នែកបោះឆ្នោតគឺ លោក កន សាវាង្ស នៃអង្គការខុមហ្វ្រែល និយាយពីដំណើរការបោះឆ្នោត មុនពេលយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីសប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃពុធទី៤ខែកក្កដា តំណាងពលករខ្មែរនៅប្រទេសថៃបានដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំក្នុងបាងកកដើម្បីទាមទារឱ្យជប៉ុនដកការគាំទ្រចេញពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។
ទោះជាការឃោសនាបោះឆ្នោតបីសប្តាហ៍ចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្តី លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនៅតែមានជំនឿថា បញ្ហាចម្រូងចម្រាសនយោបាយអាចដោះស្រាយបានរវាងខ្មែរនិងខ្មែរ។
ក្រោយពេលគណបក្សសង្គ្រោះជាតិដណ្តើមបានការគាំទ្រកើនឡើងក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ផ្តើមយុទ្ធនាការចុះជួបកម្មករ-កម្មការិនីនៅតាមរោងចក្រ ដោយមានភ្ជាប់នឹងការផ្តល់លុយ ព្រមទាំងអំពាវនាវឲ្យមានការបោះឆ្នោតឲ្យលោកផង។ ការចុះជួបរយៈពេលជាង១០ខែមកនេះ លោក ហ៊ុន សែន បានចំណាយថវិកាជាតិអស់ជាង៣លាន៤សែនដុល្លារសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត