ការកំណត់គោលដៅនេះធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី១១របស់សហព័ន្ធខ្មែរកម្ពុជាក្រោមរយៈពេល៣ថ្ងៃដែលបានរៀបចំធ្វើឡើងនៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីចុងសប្តាហ៍កន្លងទៅនេះ។
កិច្ចប្រជុំកំពូលពិសេស អាស៊ាន អាមេរិក នឹងចាប់ផ្តើមនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា។
ខុសពីរាល់ឆ្នាំក្នុងពិធីចូលឆ្នាំខ្មែរនៅទីក្រុង Lowell នៅឆ្នាំនេះ អ្នកចូលរួមអបអរពិធីចូលឆ្នាំខ្មែរដែលចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីនេះទទួលបានកាតអំណោយជាការលើកទឹកចិត្តដើម្បីបង្ការការរាតត្បាតនៃជំងឺនេះក្នុងទីក្រុងដែលមានជនជាតិខ្មែរប្រមាណ៣ម៉ឺន៥ពាន់នាក់។
ខ្មែរអាមេរិកាំងដែលភាគច្រើនបានឆ្លងកាត់ជីវិតជាជនភៀសខ្លួនមករស់នៅទីក្រុងLowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កើតគណៈកម្មាធិការមួយ ហើយបានប្រកាសយុទ្ធនាការឧបត្ថម្ភគាំទ្រជនភៀសខ្លួនអ៊ុយក្រែនដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
ក្រុមសិល្បៈខ្មែរដែលធ្វើដំណើរមកសម្តែងសិល្បៈនៅសហរដ្ឋអាមេរិក បានសម្តែងសិល្បៈជូនពរទីក្រុង Lowell រដ្ឋ Massachusetts។
សហគមន៍ខ្មែរអាមេរិកាំងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
ទីក្រុង Lowell រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែរអាមេរិកាំងច្រើនលំដាប់ទី២ក្នុងស.រ.អ. បានបោះឆ្នោតជូនអតីតកុមារភៀសខ្លួនខ្មែរឱ្យក្លាយជាស្ត្រីខ្មែរអាមេរិកាំងទីមួយក្នុងថ្នាក់ដឹកនាំគណៈកម្មាធិការសាលារៀននៅទីក្រុងនេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍នពីទីក្រុង Lowell៕
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះពិធីបុណ្យនៅថ្ងៃទី៣ ខែមេសានេះ គឺជាការៀបចំឆ្នាំទី១ បន្ទាប់ពីមានជំងឺកូវីដ១៩។
សមាជិកម្នាក់នៃគណៈកម្មការវាយតម្លៃលើការនិពន្ធសៀវភៅសម្រាប់ពានរង្វាន់ The John Leonard Prize បានសរសេរក្នុងសេចក្តីប្រកាសពានរង្វាន់ដោយកោតសរសើរលោក អេនថូនី វាសនា សូ ថាបាននិពន្ធសៀវភៅដែលមាន «ពោរពេញដោយខ្លឹមសារដើមដ៏ពិសេស និងសម្បូរដោយភាពកំប្លុកកំប្លែងដ៏ល្អ»។
តាមរយៈភាពយន្តឯកសារ «សាធុ» រឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរទាំង ៤ នាក់នេះ ខុសគ្នា តែក៏ប្រហាក់ប្រហែលគ្នា ក្នុងន័យមួយដែលបានឆ្លុះបង្ហាញពីភាពផ្សារភ្ជាប់គ្នានៃជំនឿនិងសាសនាទៅនឹងបទពិសោធន៍ជីវិតជាក់ស្តែង។
ការធ្វើមរណកាលរបស់អ្នកស្រី អ៊ុង ថារី កាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យមានការនឹកឃើញទាំងអាឡោះអាល័យពីញាតិមិត្តនិងក្រុមគ្រួសារទៅលើចិត្តសប្បុរសធម៌ និង ការជួយជ្រោមជ្រែងកិច្ចការសហគមន៍ និងការពង្រឹងទំនាក់ទំនងរវាងសហគមន៍ខ្មែរនិងរដ្ឋការអាមេរិកាំង។
ព័ត៌មានផ្សេងទៀត
No media source currently available