យ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល ឬបច្ចេកវិទ្យា ព្រមទាំងជាសមាជិកគណៈកម្មការរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតយុវជនកម្ពុជាមួយរូប មានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងឌីជីថលតាំងពីកុមារភាពមក និងបានចាប់យកជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យ។
លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត និងជាសហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយលើកឡើងថា បណ្ណាល័យបញ្ញវន្តជំរុញឱ្យកុមារ និងយុវជននៅតាមសហគមន៍អានសៀវភៅបានកាន់តែច្រើន និងជួយឱ្យការរៀបចំបណ្ណាល័យសហគមន៍បានប្រសើរជាងមុន
លោក សារីម ម៉ារឌី អ្នកសម្របសម្រួលអតីតនិស្សិតអាហារូបករណ៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ ជួយពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន និងពង្រឹងភាពខ្លាំងរបស់យុជនក្នុងតំបន់អាស៊ាន
ជាទូទៅ យុវជន ឬសិស្សនិស្សិតដែលចង់ស្វែងរកបទពិសោធន៍ការងារ តែងស្វែងរកឱកាសសម្រាប់ហាត់ការនៅតាមក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៅតាមជំនាញរបស់ខ្លួន។ យុវជនមួយក្រុមបានបង្កើតធុរកិច្ចបង្កើតថ្មីមួយឈ្មោះ «បណ្តូល» ដោយភ្ជាប់ក្រុមហ៊ុនជាមួយនឹងយុវជនដែលចង់ហាត់ការ។
លោក សួន បញ្ញា ប្រធានគម្រោងយុវជនកសិកម្មដាស់សតិ ថ្លែងថា គម្រោងយុវជនកសិកម្មដាស់សតិ បង្កើតឡើងដើម្បីបង្កើនការយល់ដឹងផ្នែកកសិកម្មសម្រាប់យុវជន និងជំរុញឱ្យយុវជននៅតាមជនបទមានការងារសមរម្យ
លោក ហ៊ាង វិហ្សា សហស្ថាបនិកគម្រោង អំពីថាមពល ឬ About Energy ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការស្វែងយល់អំពីការប្រើប្រាស់ថាមពលជួយសន្សំសំចៃសេដ្ឋកិច្ច និងទប់ស្កាត់បញ្ហាបរិស្ថាន។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងយុវជនអាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែថ្នាក់ដឹកនាំជំនាន់ថ្មីមានឆន្ទៈនយោបាយពិតប្រាកដ ជាពិសេសនៅក្នុងការអនុវត្តគោលនយោបាយទាំងអស់នោះ។
កញ្ញា ភឹង សោភា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនគួរព្យាយាមសិក្សា និងស្វែងយល់អំពីច្បាប់ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ និងសិទ្ធិនានា ដើម្បីជៀសវាង និងទប់ស្កាត់ការរឹតត្បិតសិទ្ធិ នៅមុន អំឡុង និងក្រោយការបោះឆ្នោត។
សត្វឃ្មុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរុក្ខជាតិមានផ្កា ខណៈពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី
សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានអ្នកជំនាញចាត់ទុកថាមានស្ថានភាពអាក្រក់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលជាវិទ្យុឯករាជ្យក្នុងស្រុកចុងក្រោយគេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាគេឃើញមានការអនុវត្តនិងយកចិត្តទុកដាក់ច្រើនលើការរចនាបែបច្នៃប្រតិដ្ឋ រួមមានការច្នៃប្រតិដ្ឋដោយប្រើកុំព្យូរទ័រ និងដោយដៃដើម្បីបង្កើតជាវត្ថុ ឬផលិតផលនានាជាដើម។
ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា Feel the Deal ដែលជាគម្រោងផ្តោតលើការដោះស្រាយបញ្ហាសំណល់អាហារ។ កញ្ញា ទឹង ផានាថ សហស្ថាបនិកគម្រោង Feel the Deal ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអាហារសល់ អាចជួយទប់ស្កាត់បញ្ហាបរិស្ថាន។
ព័ត៌មានផ្សេងទៀត