លោក រីឆាត យិម សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics ពន្យល់ថា ការប្រើបច្ចេកវិទ្យាមនុស្សយន្តដែលក្រុមហ៊ុនលោកបានបង្កើតជាមធ្យោបាយមួយដែលអាចជួយពន្លឿនដំណើរការបោសសម្អាតមីន ដើម្បីអាចមានឱកាសសម្រេចគោលដៅបោសសម្អាតមីនត្រឹមឆ្នាំ២០២៥។
ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។
ខណៈដែលបញ្ហាសំរាម នៅតែជាប្រធានបទដែលប្រជាពលរដ្ឋខ្មែរទូទៅលើកយកមកពិភាក្សាជារឿយៗ គេឃើញយុវជនមួយក្រុមកំពុងប្តេជ្ញាប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យតំបន់នោះក្លាយជារមណីយដ្ឋាន។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
មនុស្សម្នាក់មិនអាចជួយឲ្យសង្គមមួយរីកចម្រើនទៅមុខបានទេ គឺត្រូវការការរួមចំណែកពីមនុស្សគ្រប់រូប។ សហគ្រាសសង្គម LIFE GROUP អនុញ្ញាតឲ្យយុវជនជួបជុំគ្នា ហ៊ានលើកឡើងពីបញ្ហាផ្ទាល់ខ្លួន ហើយរួមគ្នាជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។
លោក ហៀន ឧត្តម បេក្ខជនថ្នាក់បណ្ឌិតខាងផ្នែកសេដ្ឋកិច្ចដែលបានសិក្សាអំពីផលប៉ះពាល់របស់បច្ចេកវិទ្យានេះ ជុំរុញឲ្យប្រជាពលរដ្ឋពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឲ្យកាន់តែខ្លាំងជាងមុនដើម្បីប្រកួតប្រជែងជាមួយប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន។
ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យបានល្អមានបួនចំណុច។ ទីមួយយើងត្រូវដឹងថាយើងចង់រៀបចំកម្មវិធីអ្វីដែលមានប្រយោជន៍ហើយឆ្លើយតបនឹងតម្រូវការក្នុងសង្គម។ ទី២ ត្រូវស្វែងរកធនធានដោយការសហការជាមួយនឹងក្រុមហ៊ុនឯកជនផ្សេងៗ។
ស្ថាបត្យកម្មដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាដើម្បីកំសាន្តនិងយល់ដឹងពីវប្បធម៌ខ្មែរ។ ស្ថាបត្យកម្មក៏ជួយដល់វិស័យសេដ្ឋកិច្ច តាមរយៈការបង្កើតការងារធ្វើជាដើម។
កត្តាសំខាន់បំផុតដើម្បីបង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យនោះគឺយើងត្រូវមានគោលដៅច្បាស់លាស់ និងភាពមោះមុតក្នុងការបោះជំហានទៅមុខ។ នេះបើយោងតាមប្រសាសន៍របស់អ្នកនាង រី ថានី ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី។
ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនមិនមែនជាតួនាទីរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ យុវជនខ្លួនឯងផ្ទាល់ក៏ត្រូវយល់ដឹងអំពីគោលនយោបាយទាំង ១២នេះ។
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។
ឥដ្ឋបរិស្ថានធ្វើឲ្យការសាងសង់ប្រើប្រាស់ស៊ីម៉ង់ត៍តិចនិងប្រើប្រាស់កម្លាំងពលកម្មតិចជាងមុន ដែលនាំឲ្យមានការចំណាយថវិកាតិចជាងប្រើប្រាស់ឥដ្ឋក្រហមធម្មតា នេះបើយោងតាមលោក ហាវ គង់ងី នាយកសហគ្រាសសង្គម ម៉ាយឌ្រីមហូម (My Dream Home)។
ព័ត៌មានផ្សេងទៀត