ព្រះតេជគុណ ហឿន សំនៀង និស្សិតអនុបណ្ឌិតរៀនចប់ពីសាលា Kennedy School of Government នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ផ្នែករដ្ឋបាលសាធារណៈ មានប្រសាសន៍អំពីការសិក្សានៅសាកលវិទ្យាល្បីបំផុតរបស់សហរដ្ឋអាមេរិកនិងតួនាទីរបស់ព្រះពុទ្ធសាសនានៅក្នុងការអភិវឌ្ឍប្រទេស។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ២០ ឧសភា ២០១៣)
កញ្ញា កឹម សម្មាធីតា និស្សិតចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកម៉ាក្រូសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Columbia University សហរដ្ឋអាមេរិក ពិភាក្សាអំពីកម្រិតនៃការចូលរួមរបស់យុវជនខ្មែរនៅក្នុងវិស័យនយោបាយនិងសេដក្ឋកិច្ចប្រទេសកម្ពុជា។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ១៨ មីនា ២០១៣)
លោក ឃៀង សុធី និយាយថា ការពឹងផ្អែកលើជំនួយបរទេសនាំឲ្យដំណើរការរបស់អង្គការមិនសូវមានស្ថិរភាព និងនិរន្តរភាព។
លោក ឃៀង សុធី បេក្ខជនបណ្ឌិតផ្នែក ការសិក្សាអំពីអង្គភាពនិងអង្គារសង្គមស៊ីវិល នៃសាលកវិទ្យាល័យ VU University Amsterdam នៅប្រទេសហូឡង់ និយាយថាអង្គការសង្គមស៊ីវិលត្រូវមានស្វ័យភាពថវិកា ដោយមិនពឹងផ្អែកលើជំនួយបរទេសទាំងស្រុង។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ២៨ កុម្ភៈ ២០១៣)
លោក ប៉ែន សុផល និស្សិតក្រោយឧត្តមសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃវិទ្យាស្ថានបច្ចេកវិទ្យានៅប្រទេសស៊ុយអែត នឹងនិយាយអំពី «របត់នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។ (អ៊ីម សុធារិទ្ធ,ហេឡូវីអូអេ,១៧ ធ្នូ ២០១២)
បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី (Social Media) មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ជាពិសេសក្នុងចំណោមយុវវ័យកម្ពុជា។
នៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មី New Voices ទី១៥ របស់វីអូអេ យើងបានអញ្ជើញលោក យឹម វីរៈ ដែលបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យម៉ាស្សាជូស៊ែត្តស៍(Massachusetts) ក្នុងទីក្រុងអ៊ែមហឺស្ត សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នធ្វើការជាអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រម៉ោន្ត ស៊ីណៃ (Mount Sinai) នាទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិក។ (អ៊ីម សុធារិទ្ធ,ហេឡូវីអូអេ,២៦ វិច្ឆិកា ២០១២)
វិស័យវិទ្យាសាស្ត្រនៅមានកម្រិត និងមានតម្រូវការចាំបាច់នៅទីផ្សារការងារកម្ពុជា។ ប៉ុន្តែ វិស័យនេះទទួលបានការយកចិត្តទុកដាក់តិចតួចបំផុត ហើយនិស្សិតទៀតសោតក៏មិនសូវចូលចិត្តសិក្សាមុខវិជ្ជានេះដែរ។
លោក បណ្ឌិត អ៊ិន វិជ្ជា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា ការសិក្សាបែបវិភាគមិនមែនឆាប់ពេកទេសម្រាប់សិស្សបឋមសិក្សា ព្រោះពួកគេអាចវិភាគចំពោះបញ្ហាមួយចំនួនរួចទៅហើយ។ (អ៊ឹម សុធារឹទ្ធ, សំឡេងជំនាន់ថ្មី, ២២ តុលា ២០១២)
លោក ចាប ចិត្រា នាយកសាលាអន្តរជាតិ Headstart និងជាអតីតនិស្សិតផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាអំពីការប្រឈមក៏ដូចជាឱកាសនៃសមាហរណកម្មអាស៊ាននៅក្នុង៣ឆ្នាំខាងមុខ។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ១៧ កញ្ញា ២០១២)
និស្សិតទើបបញ្ចប់ការសិក្សាម្នាក់ពិភាក្សាអំពីការបារម្ភចំពោះសមត្ថភាពប្រកួតប្រជែងរបស់យុវជនខ្មែរនៅក្នុងសហគមន៍អាស៊ានឆ្នាំ២០១៥។
ព្រះតេជគុណសំនៀង បានមានសង្ឃដីកាថា «បើយើងបម្រើបុគ្គល វាបានប្រយោជន៍ត្រឹមតែបុគ្គល។ បើយើងយកចំណេះដឹងទៅបម្រើប្រទេសជាតិ វានឹងបានប្រយោជន៍ដល់ប្រទេសជាតិ»។
ព័ត៌មានផ្សេងទៀត