លោក ឃៀង សុធី និយាយថា ការពឹងផ្អែកលើជំនួយបរទេសនាំឲ្យដំណើរការរបស់អង្គការមិនសូវមានស្ថិរភាព និងនិរន្តរភាព។
លោក ឃៀង សុធី បេក្ខជនបណ្ឌិតផ្នែក ការសិក្សាអំពីអង្គភាពនិងអង្គារសង្គមស៊ីវិល នៃសាលកវិទ្យាល័យ VU University Amsterdam នៅប្រទេសហូឡង់ និយាយថាអង្គការសង្គមស៊ីវិលត្រូវមានស្វ័យភាពថវិកា ដោយមិនពឹងផ្អែកលើជំនួយបរទេសទាំងស្រុង។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ២៨ កុម្ភៈ ២០១៣)
លោក ប៉ែន សុផល និស្សិតក្រោយឧត្តមសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃវិទ្យាស្ថានបច្ចេកវិទ្យានៅប្រទេសស៊ុយអែត នឹងនិយាយអំពី «របត់នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។ (អ៊ីម សុធារិទ្ធ,ហេឡូវីអូអេ,១៧ ធ្នូ ២០១២)
បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី (Social Media) មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ជាពិសេសក្នុងចំណោមយុវវ័យកម្ពុជា។
នៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មី New Voices ទី១៥ របស់វីអូអេ យើងបានអញ្ជើញលោក យឹម វីរៈ ដែលបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យម៉ាស្សាជូស៊ែត្តស៍(Massachusetts) ក្នុងទីក្រុងអ៊ែមហឺស្ត សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នធ្វើការជាអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រម៉ោន្ត ស៊ីណៃ (Mount Sinai) នាទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិក។ (អ៊ីម សុធារិទ្ធ,ហេឡូវីអូអេ,២៦ វិច្ឆិកា ២០១២)
វិស័យវិទ្យាសាស្ត្រនៅមានកម្រិត និងមានតម្រូវការចាំបាច់នៅទីផ្សារការងារកម្ពុជា។ ប៉ុន្តែ វិស័យនេះទទួលបានការយកចិត្តទុកដាក់តិចតួចបំផុត ហើយនិស្សិតទៀតសោតក៏មិនសូវចូលចិត្តសិក្សាមុខវិជ្ជានេះដែរ។
លោក បណ្ឌិត អ៊ិន វិជ្ជា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា ការសិក្សាបែបវិភាគមិនមែនឆាប់ពេកទេសម្រាប់សិស្សបឋមសិក្សា ព្រោះពួកគេអាចវិភាគចំពោះបញ្ហាមួយចំនួនរួចទៅហើយ។ (អ៊ឹម សុធារឹទ្ធ, សំឡេងជំនាន់ថ្មី, ២២ តុលា ២០១២)
លោក ចាប ចិត្រា នាយកសាលាអន្តរជាតិ Headstart និងជាអតីតនិស្សិតផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាអំពីការប្រឈមក៏ដូចជាឱកាសនៃសមាហរណកម្មអាស៊ាននៅក្នុង៣ឆ្នាំខាងមុខ។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ១៧ កញ្ញា ២០១២)
និស្សិតទើបបញ្ចប់ការសិក្សាម្នាក់ពិភាក្សាអំពីការបារម្ភចំពោះសមត្ថភាពប្រកួតប្រជែងរបស់យុវជនខ្មែរនៅក្នុងសហគមន៍អាស៊ានឆ្នាំ២០១៥។
ព្រះតេជគុណសំនៀង បានមានសង្ឃដីកាថា «បើយើងបម្រើបុគ្គល វាបានប្រយោជន៍ត្រឹមតែបុគ្គល។ បើយើងយកចំណេះដឹងទៅបម្រើប្រទេសជាតិ វានឹងបានប្រយោជន៍ដល់ប្រទេសជាតិ»។
ព្រះតេជគុណ ហឿន សំនៀង ដែលប្រសូត្រនៅឆ្នាំ ១៩៨០ នោះ បានបង្កើតសមាគមជីវិត និងក្តីសង្ឃឹម និងជានាយកប្រតិបត្តិនៃសមាគមនេះតាំងពីឆ្នាំ ២០០៥។បច្ចុប្បន្នព្រះតេជគុណ ហឿន សំនៀង កំពុងសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកលវិទ្យាល័យហាវដ (Harvard) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ (អ៊ឹម សុធារិទ្ធ សំឡេងជំនាន់ថ្មី ២០សីហា ឆ្នាំ២០១២)
លោក អ៊ិន វិចិត្រ បេក្ខជនបណ្ឌិត ពិភាក្សាអំពីលទ្ធភាពនៃការប្រើបណ្តាញសង្គម Facebook ដើម្បីស្វែងរកការងារនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត