លោក ចាប ចិត្រា នាយកសាលាអន្តរជាតិ Headstart និងជាអតីតនិស្សិតផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិភាក្សាអំពីការប្រឈមក៏ដូចជាឱកាសនៃសមាហរណកម្មអាស៊ាននៅក្នុង៣ឆ្នាំខាងមុខ។ (អ៊ឹម សុធារិទ្ធ, សំឡេងជំនាន់ថ្មី, ១៧ កញ្ញា ២០១២)
និស្សិតទើបបញ្ចប់ការសិក្សាម្នាក់ពិភាក្សាអំពីការបារម្ភចំពោះសមត្ថភាពប្រកួតប្រជែងរបស់យុវជនខ្មែរនៅក្នុងសហគមន៍អាស៊ានឆ្នាំ២០១៥។
ព្រះតេជគុណសំនៀង បានមានសង្ឃដីកាថា «បើយើងបម្រើបុគ្គល វាបានប្រយោជន៍ត្រឹមតែបុគ្គល។ បើយើងយកចំណេះដឹងទៅបម្រើប្រទេសជាតិ វានឹងបានប្រយោជន៍ដល់ប្រទេសជាតិ»។
ព្រះតេជគុណ ហឿន សំនៀង ដែលប្រសូត្រនៅឆ្នាំ ១៩៨០ នោះ បានបង្កើតសមាគមជីវិត និងក្តីសង្ឃឹម និងជានាយកប្រតិបត្តិនៃសមាគមនេះតាំងពីឆ្នាំ ២០០៥។បច្ចុប្បន្នព្រះតេជគុណ ហឿន សំនៀង កំពុងសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅសាកលវិទ្យាល័យហាវដ (Harvard) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ (អ៊ឹម សុធារិទ្ធ សំឡេងជំនាន់ថ្មី ២០សីហា ឆ្នាំ២០១២)
លោក អ៊ិន វិចិត្រ បេក្ខជនបណ្ឌិត ពិភាក្សាអំពីលទ្ធភាពនៃការប្រើបណ្តាញសង្គម Facebook ដើម្បីស្វែងរកការងារនៅកម្ពុជា។
វិស័យគំនូរជីវចល 3Dនៅកម្ពុជាខ្វះទាំងធនធានមនុស្សដែលមានជំនាញហើយកម្មវិធីសម្រាប់ផលិតក៏មានតម្លៃថ្លៃដែរ។
តើយុវជនកម្ពុជាមានតួនាទីនិងសមត្ថភាពអ្វីក្នុងការផ្លាស់ប្តូរសង្គម?
លោក យូ សុគន្ធបញ្ញា អះអាងថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០១៤។