ទីផ្សារគំនូរជីវចល 3Dនៅកម្ពុជាមិនទាន់មានភាពទូលំទូលាយនៅឡើយ។ វិស័យគំនូរជីវចល 3Dនៅកម្ពុជាខ្វះទាំងធនធានមនុស្សដែលមានជំនាញ ហើយកម្មវិធីសម្រាប់ផលិតក៏មានតម្លៃថ្លៃដែរ។ លោក ហេង ជលសា ដែលជាផលិតករ គំនូរជីវចល 3D មួយរូបព្យាយាមផ្សព្វផ្សាយនិងលើកកម្ពស់វិស័យនេះដោយបានបើកវគ្គបណ្តុះបណ្តាល និងផលិតគំនូរជីវចលបានមួយចំនួនឲ្យក្រុមហ៊ុនឯកជន និង BBC World Service Trust។ លោកបានចូលរួមពិភាក្សាអំពីរឿងនេះនៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មី (ហេឡូវីអូអេ) កាលពីយប់ថ្ងៃច័ន្ទទី១៨ ខែមិថុនា ឆ្នាំ២០១២។
បទសម្ភាសន៍តាម Skype ជាមួយលោក ហេង ជលសា៖
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីសំឡេងជំនាន់ថ្មី (ហេឡូវីអូអេ) ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com