ការរក្សានូវលទ្ធភាពទប់ស្កាត់ជាមុនដែលគួរឱ្យទុកចិត្តបានរបស់យើងក្នុងតំបន់អាស៊ីខាងកើត ដូចអ្នកដែលបានឃើញរួចហើយ គឺយើងស្ថិតក្នុងជម្រើសពីរបូក»។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយថាចាប់ពីខែកក្កដាទៅ នឹងមានលក្ខណៈវិនិច្ឆ័យធូររលុងជាងមុនសម្រាប់ការជ្រើសរើសទាហានដោយអនុញ្ញាតឱ្យ«អ្នករស់នៅអចិន្ត្រៃយ៍ដែលបានរស់នៅអូស្ត្រាលី១២ខែ»អាចបម្រើការក្នុងកងយោធាបាន។
ការសម្រេចនេះ ដែលត្រូវបានយល់ព្រមដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol គឺជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួន ក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហោះបាឡុងជាច្រើនគ្រឿងដែលផ្ទុកដោយកាកសំណល់សម្រាមនិងលាមកមកលើប្រទេសកូរ៉េខាងត្បូងនោះ។
ក្រុមហ៊ុន Tokyo Electric Power Company Holdings មានផែនការដាក់រូបយន្តជាបំពង់ដែលអាចពន្លាបាន «ប្រភេទកែវយឹត» ចូលក្នុងរ៉េអាក់ទ័រលេខ ២ នៃរោងចក្រ Fukushima Daiichi ដើម្បីសាកល្បងយកចេញនូវកម្ទេចកំទីពីបំពង់ដែលរងការបំពុលនៅត្រឹមខែតុលាខាងមុខ។
ពួកអ្នកវិភាគនិយាយថា សម្ព័ន្ធភាពក្រុមប្រឆាំងមានការបែកបាក់គ្នា ហើយលោក Modi ទំនងជានឹងជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីបីក្នុងតំណែងនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាដោយសារប្រជាប្រិយភាពដ៏ខ្លាំងរបស់លោក។
កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើឱ្យសហរដ្ឋអាមេរិកយកឈ្នះលើ «ភាពមិនជឿទុកចិត្តលើខ្លួនឯង» នៅពេលលោកថ្លែងសរសើរអំពីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកនៅក្នុងសភាអាមេរិក។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ព័ត៌មានផ្សេងទៀត
No media source currently available