ពលរដ្ឋខ្មែរជិត១០០នាក់ដែលបានជួបជុំគ្នាក្នុងការបង្ហាញតន្ត្រីបង្សុកូលនៅក្រុង Lowell ចាប់អារម្មណ៍នឹងពិណខ្មែរគឺជាឧបករណ៍ភ្លេងដែលបាត់មុខមាត់ច្រើនសតវត្សរ៍មកហើយនោះ។
ពលរដ្ឋខ្មែរជិត១០០នាក់ដែលបានជួបជុំគ្នាក្នុងការបង្ហាញតន្ត្រីបង្សុកូលនៅមជ្ឈមណ្ឌលអប់រំក្រុង Lowell រដ្ឋ Massachusetts កាលពីល្ងាចថ្ងៃពុធ ទី៦ ខែធ្នូនេះ បានចាប់អារម្មណ៍នឹងពិណខ្មែរគឺជាឧបករណ៍ភ្លេងដែលបាត់មុខមាត់ច្រើនសតវត្សរ៍មកហើយនោះ។ លោកពិនស៊ីសុវណ្ណរាយការណ៍ពីទីក្រុង ឡូវែល រដ្ឋម៉ាសាឈូសេត៕
អ្នកសារព័ត៌មានជើងចាស់មួយរូបគឺលោក ឆាយ សុផលបានឲ្យដឹងថា លំហនៃសេរីភាពសារព័ត៌មាន ត្រូវបានរឹតត្បិត ការតែងនិពន្ធទទួលផលវិបាកដោយប្រយោល។
រដ្ឋាភិបាលកម្ពុជា បង្ហាញថាកម្ពុជាកំពុងមានសុខសន្តិភាព តាមរយៈការប្រារព្ធពិធីបួងសួង «ចម្រើនសេចក្តីសុខ» នៅចុងសប្តាហ៍នេះនៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការរាប់បាតចំពោះព្រះសង្ឃសរុបប្រមាណ៥០០០ អង្គ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា ការបួងសួងសុំសេចក្តីសុខ នេះបង្ហាញថាកម្ពុជា «មានសន្តិភាព» បើទោះមជ្ឈដ្ឋានអន្តរជាតិ និងជាតិមួយចំនួន យល់ថាស្ថានភាពនយោបាយនៅកម្ពុជាស្ថិតក្នុងសភាពយ៉ាប់យឺន។
ស្នាដៃសិល្បៈនេះគឺជាការសហការគ្នាលើកដំបូងបង្អស់រវាងសិល្បករខ្មែរដ៏ឆ្នើមពីររូប ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម គឺលោក ហ៊ឹម សុភី ដែលជាអ្នកនិពន្ធទំនុកភ្លេង និងលោក ប៉ាន់ រិទ្ធី ដែលជាផលិតករខ្សែភាពយន្តលំដាប់អន្តរជាតិដ៏ល្បីល្បាញមួយរូប។
នេះជាបទសម្ភាសន៍ផ្តាច់មុខ របស់ VOA Khmer ជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt លើប្រធានបទស្តីអំពីស្ថានការណ៍នយោបាយពេលបច្ចុប្បន្ន និងចំណងការទូតរវាងសហរដ្ឋអាមេរិកកម្ពុជា។
មេដឹកនាំសាសនាចំនួនពីរនាក់មកពីក្រុមជនជាតិភាគតិច Kachin ត្រូវបានជាប់ទោសពីបទផ្តល់ជំនួយឲ្យក្រុមបះបោរ នៅក្នុងការជំនុំជម្រះក្តីមួយដែលត្រូវបានរិះគន់ដោយក្រុមឃ្លាំមើលសិទ្ធិមនុស្ស។
មន្ត្រី អេហ្ស៊ីប បាននិយាយថាមនុស្ស៣០៥នាក់បានត្រូវសម្លាប់ដោយជនជាប់សង្ស័យថាជាជនសកម្មប្រយុទ្ធនៅក្នុងការវាយប្រហារមួយក្នុងព្រះវិហារឥស្លាម មួយមានមនុស្សពេញនៅក្នុងផ្នែកខាងជើងនៃឧបទ្វីប Sinai មានចលាចល។ មនុស្ស២៧នាក់ក្នុងបណ្តាពួកជនដែលបានបាត់បង់ជីវិតជាពួកកុមារ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកោតសរសើរកងកម្លាំងអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានថ្លែងអំណរគុណដល់ពួកគេសម្រាប់ការបំពេញការងាររបស់ពួកគេ ខណៈដែលគូសបញ្ជាក់ថា នេះគឺជាអ្វីដែលលោកមើលឃើញថាជាសមិទ្ធផលផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាប្រធានាធិបតី នៅក្នុងសារមួយទៅកាន់កងទ័ពទាំងអស់នៅជុំវិញពិភពលោក ក្នុងទិវាថ្លែងអំណរគុណ ឬជាភាសាអង់គ្លេសហៅថា Thanksgiving Day។
លោកធ្លាប់បានដាក់បង្ហាញស្នាដៃគំនូរនៅប្រទេសក្រៅជាច្រើនលើករួចមកហើយដូចជាប្រទេសបារាំង សហរដ្ឋអាមេរិក និងហុងកុងជាដើម។
កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ មានការបញ្ចាំងភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដល់ទស្សនិកជនខ្មែរអាមេរិកាំងប្រមាណជាង២០០នាក់នៅតំបន់ជាយរដ្ឋធានីវ៉ាស៊ីនតោន។ ភាពយន្តជាភាសាខ្មែរដំបូង ដែលដឹកនាំដោយតារាហូលីវូដលោកស្រី Angelina Jolie នេះ បានទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់ផ្ទាល់នូវរឿងរ៉ាវដ៏រន្ធត់ក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលចេះភាសាខ្មែរក្នុងកម្រិតផ្សេងគ្នាទៀតផង។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានទាក់ទាញមិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់សម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលមិនសូវចេះភាសាខ្មែរទៀត។
ព័ត៌មានផ្សេងទៀត