នៅចន្លោះឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំទៅលើអរិយធម៌របស់ខ្លួន។ របបខ្មែរក្រហម បានប៉ុនប៉ងអនុវត្តមនោគមន៍វិជ្ជាកុម្មុយនីស្ត តាមលទ្ធិម៉ៅជ្រុលនិយម ដែលប្រព្រឹត្តទៅនៅក្នុងវិសាលគមនៃគោលនយោបាយ និងសកម្មភាពឃោរឃៅ ផុសឡើងចេញពីការស្រមើស្រមៃ។
នៅក្នុងអត្ថបទផ្ទាល់ខ្លួននេះ លោក ឆាំង យុ អះអាងថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ(Rodrigo Duterte) គួររៀនពីមេរៀនរបស់កម្ពុជាអំពីរបៀបដែលជោគជ័យនៃគោលនយោបាយការបរទេស មិនអាចត្រូវសម្រេចបានតាមរយៈការប្រើប្រាស់ភាសានិងការសម្រេចចិត្តដែលជាក់លាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តម្រូវឲ្យមាននូវយុទ្ធសាស្ត្របត់បែនជាងនេះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបោះពុម្ពសំណេរមួយក្នុងឱកាសទិវានៃការចងចាំជាអន្តរជាតិស្តីពីការសម្លាប់រង្គាលនៅអឺរ៉ុប (Holocaust)។