លោកប្រធានាធិបតី Joseph Kabila នឹងត្រូវចុះចេញពីតំណែងជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងខែធ្នូនេះ។ ប៉ុន្តែការបោះឆ្នោតក្នុងឆ្នាំនេះហាក់ដូចជាកាន់តែមានទំនោរថានឹងត្រូវពន្យាពេល។ សេចក្តីថ្លែងការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ដោយលោកប្រធានាធិបតី និងឥស្សរជនជាន់ខ្ពស់ពីគណបក្សប្រឆាំងមួយរូប ដែលឥឡូវនេះកំពុងស្ថិតនៅក្នុងការនិរទេសខ្លួន បានគូសបញ្ជាក់ពីភាពមិនច្បាស់លាស់នៃអនាគតនយោបាយនៅក្នុងប្រទេសដែលស្ថិតនៅតំបន់អាហ្វ្រិកកណ្តាលមួយនេះ និងជម្លោះដែលអាចឈានទៅការផ្ទុះឡើងនូវអំពើហិង្សានាពេលខាងមុខ។