នេះជាការជួបផ្ទាល់ជាមួយក្រុមអ្នកកាសែត ដែលច្បាស់ជានឹងសួរសំណួរពិបាកៗ ខណៈដែលលោក Biden ប្រឈមនឹងការអំពាវនាវពីសំណាក់សមាជិកគណបក្សប្រជាធិបតេយ្យខ្លះឱ្យបោះបង់ចោលកិច្ចប្រឹងប្រែងដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់មួយអណត្តិទៀត
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីប្រជុំជន Nuseirat និង Khan Younis ដែលបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ហើយបានបន្សល់ទុកមនុស្សជាច្រើននាក់ទៀតរងរបួស។
ការចរចាទាំងនោះបានបន្តធ្វើឡើងអស់រាប់សិបខែក្នុងកម្រិតទាបជាង រួមទាំងជំនួបរបស់រដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់នៅដើមឆ្នាំនេះ ក៏ប៉ុន្តែ នៅពេលឥឡូវនេះ ការណ៍នេះអាស្រ័យលើពួកមេដឹកនាំដើម្បីធានាឲ្យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយបង្អស់របស់ខ្លួន។
ការវាយប្រហារដោយកាំជ្រួចមីស៊ីលគ្រប់ទិសទីរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៣៧ នាក់ ហើយធ្វើឱ្យមនុស្សជាង ១៧០ នាក់ផ្សេងទៀតរងរបួស។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះមិនបានច្រានចោលសំណុំរឿងជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២០ របស់លោកអតីតប្រធានាធិបតី Donald Trump ទេ ប៉ុន្តែបានពន្យារពេលសំណុំរឿងនេះ។
ពួកអ្នកស្រុកក៏បានរាយការណ៍ដែរថាមានកិច្ចប្រតិបត្តិការរថក្រោះរបស់អ៊ីស្រាអែលក្នុងតំបន់ភាគខាងជើងតំបន់ហ្កាហ្សាជាទីកន្លែងដែលយោធាអ៊ីស្រាអែលនិយាយថាខ្លួនបានធ្វើសកម្មភាពប្រឆាំងភេរវកម្ម។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថាពួកអ្នកជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែកនៅឯមន្ទីរពេទ្យកុមារ Okhmatdyt ក្នុងរដ្ឋធានីកៀវជាទីកន្លែងដែលចំនួននៃការខូចខាតមិនទាន់ដឹងនៅឡើយ។
ក្រសួងយុត្តិធម៌អាមេរិកថាក្រុមហ៊ុនផលិតយន្ដហោះ Boeing ព្រមទទួលកំហុសចំពោះបទឧក្រិដ្ឋក្លែងបន្លំ។ ខ្យល់ព្យុះ Hurricane Beryl បង្កឱ្យមានការបាក់ដីនៅរដ្ឋ Texas កាលពីថ្ងៃព្រឹកថ្ងៃចន្ទ។ លោកប្រធានាធិបតី Joe Biden បានធ្វើការឃោសនាបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅរដ្ឋ Pennsylvania។
ឆ្មាំការពារដែនសមុទ្រតៃវ៉ាន់បាននិយាយថាទូកនេសាទនោះបានត្រូវស្កាត់ចាប់ដោយនាវាចិនកាលពីយប់ថ្ងៃអង្គារនៅជិតប្រជុំកោះ Kinmen ដែលតាំងនៅចម្ងាយ៣ឬ៤ គីឡូម៉ែត្រនៅទល់មុខឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង Xiamen។
លោក PutinនិងលោកXi បានជួបគ្នាកាលពីខែឧសភានៅពេលដែលមេដឹកនាំរដ្ឋាភិបាលវិមានក្រឹមឡាំងនេះទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងដើម្បីសង្កត់ពីភាពជាដៃគូដ៏ជិតស្និទ្ធរបស់មេដឹកនាំទាំង២ដែលជំទាស់ប្រឆាំងនឹងសណ្តាប់ធ្នាប់ប្រជាធិបតេយ្យ
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានដៅការវាយប្រហារលើពួកអ្នកប្រយុទ្ធក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafahភាគខាងត្បូង ខណៈដែលកិច្ចប្រតិបត្តិការថ្មើរជើងបានធ្វើឡើងនៅក្នុងស្រុកShujaiya ក្នុងក្រុងហ្កាហ្សាក្នុងតំបន់ហ្កាហ្សាខាងជើង។
បើទោះបីជាក្រុមតាលីបង់មានការដាក់បម្រាមក៏ដោយ ក៏កសិករអាហ្វហ្គានីស្ថាននៅតែបន្តដាំអាភៀន ស្របពេលដែលពួកគេមានជម្រើសតិចតួច និងត្រូវប្រឈមនឹងការបង្រ្កាប។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានឱ្យដឹងថា ការជួញដូរសត្វព្រៃខុសច្បាប់រកចំណូលបានប្រហែល ២៣ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកប្រធានាធិបតី Biden បាននិយាយក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយពីសេតវិ មានកាលពីរសៀលថ្ងៃចន្ទថា«មិនមាននរណាម្នាក់នៅពីលើច្បាប់ទេ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ»។
ការវាយប្រហារនេះរួមបញ្ចូលទាំងការទម្លាក់គ្រាប់បែកលើតំបន់ Khan Younisមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលប៉ាឡេស្ទីននៅពេលថ្មីៗ បំផុតនេះ។
អ្នកស្រាវជ្រាវនៅរដ្ឋកាលីហ្វ័រញ៉ាកំពុងប្រឹងប្រែងធ្វើឲ្យរថយន្តដែលបើកដោយខ្លួនឯងមានសុវត្ថិភាពជាងមុន ដោយឲ្យវាមើលឃើញអ្វីៗដែលត្រូវបានបាំងដោយជញ្ជាំង។ លោក Matt Dibble ជូនសេចក្តីរាយការណ៍សម្រាប់កម្មវិធី LogOn សប្តាហ៍នេះ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៖
អ្នកវិភាគនិយាយថា ភាពតឹងតែងអារម្មណ៍របស់ចិនជាមួយនឹងប្រទេសជិតខាងទាំងពីរ អាចនាំឱ្យមានចន្លោះសម្រាប់កិច្ចប្រឹងប្រែងរវាងចិននិងសហរដ្ឋអាមេរិក ដើម្បីរុញច្រានរុស្ស៊ីនិងកូរ៉េខាងជើងមិនឱ្យធ្វើការជំរុញទៅមុខ។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានរាយការណ៍ពីខូចខាតដល់ផ្ទះសម្បែងនៅក្នុងភូមិពីរ ហើយបាននិយាយនៅលើតេឡេក្រាមថា តំបន់ជាច្រើនគ្មានភ្លើងអគ្គិសនី បន្ទាប់ពីការវាយប្រហារនោះ។
ធាអ៊ីស្រាអែលកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយថា ខ្លួនបានវាយឆ្មក់ដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងដែលបានសម្លាប់ពួកជនសកម្មប្រយុទ្ធ«រាប់សិបនាក់»
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ស្តីឱ្យគ្នាទៅវិញទៅមកលើបញ្ហាអន្តោប្រវេសន៍ពេលជជែកដេញដោលគ្នានៅយប់ថ្ងៃព្រហស្បតិ៍។
ព័ត៌មានផ្សេងទៀត