នៅពេលព្រះចៅអធិរាជជប៉ុន Akihito នឹងដាក់រាជ្យនៅក្នុងរយៈពេលមិនដល់១ខែទៀតនោះ រជ្ជកាលថ្មីមួយផ្សេងនឹងចាប់ផ្តើមឡើង។
ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ត្រៀមខ្លួនជួបគ្នា ពលរដ្ឋដែលរស់នៅរដ្ឋធានីកូរ៉េខាងត្បូងបានចែករំលែកការរំពឹងរបស់ពួកគេទាំងទងនឹងជំនួបនេះ។
សេនារីយ៉ូមួយគឺ ថាតើសភាអាមេរិកបដិសេធមិនព្រមដកទណ្ឌកម្មជាបណ្ដើរៗពីរដ្ឋាភិបាលកូរ៉េខាងជើង ដោយមិនចាំបាច់ឲ្យកូរ៉េខាងជើងលះបង់ទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬក៏ធ្វើការប្រកាសដាច់ណាត់ណាមួយអំពីនុយក្លេអ៊ែរដែរឬក៏យ៉ាងណានោះ។
ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានបន្តរកាំរកូស ដោយសារតែជម្លោះការទូតចំនួនពីរបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងតូក្យូមានភាពតានតឹងឡើងវិញ។
រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៤ក្នុងទ្វីបអាស៊ី និងបច្ចុប្បន្នស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាបង្កកំណើតទាបជាងគេមួយនៅលើពិភពលោក បន្តប្រឈមនឹងបញ្ហាដោះស្រាយអត្រាកំណើតដែលកំពុងតែធ្លាក់ចុះ។
សារព័ត៌មានរដ្ឋរបស់ចិនកាលពីសប្តាហ៍មុនបានរាយការណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមថា នឹងសម្រេចក្រមប្រតិបត្តិដែលត្រូវបានពន្យារពេលយ៉ាងយូរសម្រាប់សមុទ្រចិនខាងត្បូង នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ។ ក្រមប្រតិបត្តិនេះនឹងជួយបន្ធូរបន្ថយភាពតានតឹងក្នុងចំណោមប្រទេសនៅក្នុងតំបន់នេះ។