លោកស្រី Power បានប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីព័រអូប្រ៉ាំងថា «ខ្ញុំមកទីនេះដើម្បីប្រកាសដោយរីករាយថា USAID នឹងផ្តល់ថវិកាបន្ថែមចំនួន ៣២លានដុល្លារ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់អាមេរិកកាន់តែទូលំទូលាយដើម្បីគាំទ្រប្រជាជននៅទីនេះដែលរងផលប៉ះពាល់ដោយការរញ្ជួយដី»។
អ្នកនាំពាក្យប៉ូលិសជាតិហៃទីប្រាប់អ្នកយកព័ត៌មានថារហូតមកដល់ពេលនេះប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន៤៤នាក់ហើយបានរឹបអូសអាវុធគ្រាប់រំសេវនិងប្រាក់ជារូបិយបណ្ណអាមេរិកនិងហៃទី។
កាលពីថ្ងៃសៅរ៍ក្រុម CORE ដែលមានឥទ្ធិពល បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យបង្កើតរដ្ឋាភិបាលចម្រុះដែលមានការព្រមព្រៀងគ្នា។ ក្រុម CORE នេះរួមមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អេស្ប៉ាញ សហភាពអឺរ៉ុប ប្រេស៊ីល និងតំណាងអ.ស.ប. ហើយនឹងអង្គការនៃស.រ.អ.។
សហរដ្ឋអាមេរិក នឹងគាំទ្ររដ្ឋាភិបាលហៃទីមួយដែលមានគ្រប់ភាគីនយោបាយ និងអាចទុកចិត្តបាន។ នេះបើតាមលោកស្រី Laura Lochman ឧបការីរងស្តីទីរដ្ឋមន្ត្រីការបរទេសស.រ.អ. ទទួលបន្ទុកកិច្ចការតំបន់អឌ្ឍគោលខាងលិច ដែលបានប្រាប់ VOA កាលពីថ្ងៃពុធ។
នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកក្កដាលោក Moïseត្រូវបានគេបាញ់សម្លាប់នៅឯផ្ទះរបស់លោកក្នុងរដ្ឋធានីព័រអូប្រាំង (Port-au-Prince) នៃប្រទេសហៃទី។
ប្រជាពលរដ្ឋហៃទីភាគច្រើនដែលបាននិយាយប្រាប់ VOA នៅតាមផ្លូវនានានៅក្នុងរដ្ឋធានីព័រអូប្រាំងបាននិយាយថាពួកគេចង់ឃើញលោកប្រធានាធិបតីពន្យល់អំពីសកម្មភាពរបស់គាត់ទាក់ទិននឹងអំពើពុករលួយនិងការសម្លាប់មនុស្សដ៏ប្រល័យ។