ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ខ្លួននឹងបង្កើនកិច្ចប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់សារ ឬក៏អត្ថបទបែបស្អប់គុំកួនណាមួយចំពោះជាតិសាសន៍រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមួយនេះ។ ក្រុមហ៊ុន Facebook បានលើកឡើងដូចនេះ បន្ទាប់ពីបានរងការរិះគន់យ៉ាងចាស់ដៃពីអង្គការសហប្រជាជាតិ និងពីអង្គការសិទ្ធិមនុស្សនានាពាក់ព័ន្ធនឹងបញ្ហានេះ។
បន្ទាប់ពីការជួសជុលដ៏មមាញឹកអស់រយៈពេល៦ខែ ក្រុមមន្ត្រីអ៊ីរ៉ាក់បានអះអាងថា ទំនប់ Mosul ដ៏ធំត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីគ្រោះទឹកជំនន់នាពេលខាងមុខ បើទោះណាជាអ្នកជំនាញនិយាយថា ទំនប់នោះនៅតែមានហានិភ័យអាចនឹងរលំ និងត្រូវការការថែទាំជាប្រចាំ។