នៅក្នុងប្រទេសសៀរ៉ាឡែអូន ក៏ដូចនៅក្នុងប្រទេសផ្សេងៗទៀតក្នុងពិភពលោក សេវាកម្មផ្លូវភេទនៅតែជាការងារដែលត្រូវបានគេស្អប់ខ្ពើម។ ពួកអ្នករកស៊ីផ្លូវភេទនៅទីនោះនិយាយថា ពួកគេរងការរំលោភបំពាន និងការបំភិតបំភ័យជាប្រចាំពីសំណាក់ប៉ូលិស អតិថិជនរបស់ពួកគេ និងពីមនុស្សដទៃទៀត។ ពួកសកម្មជនក្នុងស្រុកកំពុងស្វះស្វែងធ្វើការដើម្បីផ្តល់ឱកាសកាន់តែច្រើន និងការការពារដល់ពួកស្ត្រីដែលលក់សេវាកម្មប្រភេទនេះ។
យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ ការធ្វើចំណាកស្រុកកំពុងតែកើនឡើង។ ឥឡូវនេះ អង្គការនេះប៉ាន់ប្រមាណថា មានមនុស្សប្រមាណជា២៥៨លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសផ្សេងជាជាងប្រទេសកំណើតរបស់ពួកគេ។ របាយការណ៍នេះបានឲ្យដឹងថា តួលេខនេះជាកំណើនជិតពាក់កណ្តាលចាប់តាំងពីឆ្នាំ២០០០។ កាលពីដើមខែមុន ជនចំណាកស្រុក៦០នាក់បានត្រឡប់ពីប្រទេសលីប៊ីទៅប្រទេសសៀរ៉ាឡែអូនវិញ តាមរយៈជំនួយពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិដែលហៅកាត់ថា IOM។ ជនចំណាកស្រុកដែលមកពីប្រទេសគូវ៉ែតក៏បានត្រឡប់ទៅប្រទេសខ្លួនវិញដែរនៅដើមឆ្នាំនេះ។
សារ៉ាយសមុទ្រក្នុងបរិមាណដ៏ច្រើនត្រូវបានទឹកសមុទ្របោកបក់មកនៅលើឆ្នេររបស់ប្រទេសសៀរ៉ាឡែអូន (Sierra Leone) និងប្រទេសដទៃទៀតនៃទ្វីបអាហ្វ្រិកភាគខាងលិច ព្រមទាំងតំបន់ការីប៊ីន (Caribbean) ផងដែរ។
ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងពីការព្រួយបារម្ភពីរបៀបដែលរដ្ឋាភិបាលកំពុងដោះស្រាយស្ថានការណ៍នេះ។
អ្នកស្រី Caulkner និយាយថា ចាប់តាំងពីពេលដែលជំងឺអ៊ីបូឡាផ្ទុះឡើង គាត់មិនអាចទទួលកូនសិស្សច្រើនឲ្យមកនៅជាមួយគាត់បានទេ។