ក្រុមរដ្ឋអាជ្ញាប្រទេសស៊ូដង់បានអំពាវនាវឲ្យដកនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និងសន្តិសុខជាតិ បន្ទាប់ពីទីភ្នាក់ងារបានរារាំងមិនឲ្យប៉ូលិសចាប់ខ្លួនអតីតនាយកទីភ្នាក់ងារលោក Salah Abdallah ឬត្រូវបានគេស្គាលជាទូទៅថាឈ្មោះ Salah Gosh។
ក្រុមបាតុករដ៏សំខាន់មួយក្រុមគឺសមាគមវិជ្ជាជីវៈស៊ូដង់ (Sudanese Professional Association) បានធ្វើការប្រជុំជាលើកទី៣ ដើម្បីសម្រេចថាត្រូវផ្តល់តំណែងក្នុងក្រុមប្រឹក្សាយោធាស៊ីវិលរួមគ្នាឲ្យទៅអ្នកណា? ហើយពួកគេត្រូវមានតួនាទីអ្វីខ្លះ។