ស្ត្រីរាប់សិបនាក់នៅក្នុងទីក្រុង Mazar-e-Sharif នៃភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បានតម្រង់ជួរគ្នាដើម្បីធ្វើតេស្តយកប័ណ្ណបើកបររថយន្ត។ ពួកគេប្រឆាំងទៅនឹងផ្នត់គំនិតសង្គមដែលបានហាមឃាត់ស្ត្រីមិនឲ្យបើកបរ។ សកម្មជនសិទ្ធិស្ត្រីបាននិយាយថា ការចេះបើកបរគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ស្ត្រីអាហ្វហ្គានីស្ថានដែលប្រឈមនឹងបញ្ហាធ្វើដំណើរប្រចាំថ្ងៃ នៅក្នុងការមានសេរីភាពឯករាជ្យពីបុរស។