ចំណុចក្តៅគគុកនៃភូមិសាស្រ្តនយោបាយចាស់ បានប្រុងប្រៀបពុះកញ្ជ្រោលម្តងទៀតនៅពេលមានការរាតត្បាតវីរុសកូរ៉ូណា ដោយនាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងចិន បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
ការផ្តោតយកចិត្តទុកដាក់ពិសេសទៅលើ កិច្ចសហប្រតិបត្តិការនាវាចរណ៍ បណ្តាលមកពីការព្រួយបារម្ភទាក់ទិននឹងការពង្រីកវត្តមានកងទ័ពជើងទឹករបស់ចិននៅទីនោះ។