លោក Dmitry Kiselyov នាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MIA Rossiya Segodnya បាននិយាយចំអកអំពីសមត្ថភាពយោធាអឺរ៉ុប ហើយបានចោទសួរពីសមត្ថភាពអឺរ៉ុបក្នុងការបង្កើនជំនួយដល់អ៊ុយក្រែន។ លោក Leonid Martynyuk នៃ VOA ពន្យល់ពីមូលហេតុថា រឿងនោះមិនពិត និងបំភាន់។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អះអាងថា ទឹកដីភាគខាងកើតអ៊ុយក្រែនដែលកងកម្លាំងរបស់លោកកាន់កាប់ពីមុនគឺជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ី។ លោក Leonid Martynyuk នៃ VOA ពន្យល់ពីមូលហេតុដែលការអះអាងនេះមិនពិត។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាងថា អ៊ុយក្រែន បានកិបកេងប្រាក់ ១០០ ពាន់លានដុល្លារនៃជំនួយយោធាអាមេរិក។ លោក Leonid Martynyuk នៃ VOA ពន្យល់ពីមូលហេតុនានា។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
តំណាងរាស្ត្ររុស្ស៊ីចោទប្រធានាធិបតីអាមេរិកលោក Donald Trump ថាគាបសង្កត់យ៉ាងគឃ្លើនលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ព្រោះមានសារមិនពិតរបស់លោក Trump ផ្ញើទៅកាន់លោក Putin ថា «បង្កើតសន្តិភាពឬស្លាប់»។ លោក Leonid Martynyuk រាយការណ៍។
ជនសង្ស័យលើកទី ២ នេះទំនងជាជាប់ពាក់ព័ន្ធនឹងការជ្រើសរើសជនបរទេសរបស់អ៊ុយក្រែន ដើម្បីប្រយុទ្ធឲ្យអ៊ុយក្រែន តែការអះអាងនេះ មិនពិតទេ។
ប្រធានគណៈកម្មការកិច្ចការអន្តរជាតិនៃរដ្ឋសភាសហព័ន្ធរុស្ស៊ី បានចាត់ទុកទណ្ឌកម្មរបស់អាមេរិកលើក្រុមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ថាជាការវាយប្រហារលើសេរីភាពបញ្ចេញមតិនិងជាការចាប់ពិរុទ្ធដ៏ថោកទាប។
ក្នុងកម្មវិធី Polygraph Fact Check ឬ «ផ្ទៀងផ្ទាត់ការណ៍ពិត»របស់ VOA លោក Leonid Martynyuk រាយការណ៍លម្អិតអំពីរឿងនេះ
យោធារុស្ស៊ីលើកឡើងថា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់អាវុធគីមីរបស់សហរដ្ឋអាមេរិក ខណៈដែលរុស្ស៊ីបានបំផ្លាញអាវុធគីមីទាំងអស់របស់ខ្លួនតាំងពីខែកញ្ញា ឆ្នាំ ២០១៧ ម៉្លេះ តែការអះអាងនេះមិនពិតទេ។