រុស្ស៊ីឆ្លើយតបនឹងទណ្ឌកម្មអាមេរិកលើប្រតិបត្តិករបំភ្លៃព័ត៌មានរបស់រុស្ស៊ី ដោយប្រើការឃោសនា
ប្រធានគណៈកម្មការកិច្ចការអន្តរជាតិនៃរដ្ឋសភាសហព័ន្ធរុស្ស៊ី បានចាត់ទុកទណ្ឌកម្មរបស់អាមេរិកលើក្រុមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ថាជាការវាយប្រហារលើសេរីភាពបញ្ចេញមតិនិងជាការចាប់ពិរុទ្ធដ៏ថោកទាប។ តែការអះអាងនេះ មិនពិតទេ។ ក្នុងកម្មវិធី Polygraph Fact Check ឬ«ផ្ទៀងផ្ទាត់ការណ៍ពិត»របស់VOA លោក Leonid Martynyuk រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ៖