ក្រោយពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីមួយឆ្នាំមុន គេឃើញមានការកើនឡើងយ៉ាងខ្លាំងនូវតម្លៃជីសម្រាប់ប្រទេសនាំចូលដូចជា ហ្គាណា ជាទីដែលកសិករកំពុងប្រឈមនឹងការលំបាក។
រដ្ឋាភិបាលហ្គាណាកំពុងរងសម្ពាធយ៉ាងខ្លាំងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារសេដ្ឋកិច្ចបានដាំក្បាលចុះក្រោម ដោយអតិផរណាបានឡើងដល់ ៤០% កាលពីខែតុលាដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
កសិករនៅក្នុងប្រទេសទាំងពីររកចំណូលបានតិចជាង ៦% នៃប្រាក់ចំណូលជាង ១០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃឧស្សាហកម្មផលិតស្ករសូកូឡា។