កាលពីពេលថ្មីៗនេះ ការប្រជែងគ្នារវាងប្រទេសមហាអំណាចទាំងពីរ បានឈានដល់ការវែកញែកផ្នែកវិទ្យាសាស្ត្រ។ រដ្ឋាភិបាលស.រ.អា និងរដ្ឋាភិបាលចិន បានលើកឡើងពីរបាយការណ៍ផ្សេងគ្នាអំពីថា តើទំនប់ទឹកទាំង ១១ របស់ចិននៅលើទន្លេមេគង្គប៉ះពាល់ដល់ប្រទេសនានានៅទន្លេមេគង្គខាងក្រោម ឬក៏យ៉ាងណានោះ។