បឹង Tanganyika របស់ទ្វីបអាហ្រ្វិកមានជីវៈចម្រុះច្រើនជាងកោះ Galapagos។ វាគឺជាបឹងទឹកសាបដ៏វែងបំផុតរបស់ពិភពលោក និងជាជម្រករបស់ត្រីទឹកសាបពណ៌ផ្សេងៗគ្នាជាច្រើន ដែលគេហៅថា cichlids ដែលមាននៅក្នុងអាងចិញ្ចឹមត្រី។
មហាសមុទ្រគឺជាស្រទាប់ព្រំដែនចុងក្រោយនៅលើភពផែនដី។ ប៉ុន្តែតម្រូវការធនធានរ៉ែ និងលោហៈឥតឈប់ឈររបស់ពិភពលោកកំពុងជំរុញឲ្យមនុស្សធ្វើដំណើរដោយឥតរួញរាទៅកាន់កន្លែងមួយដែលមនុស្សមិនធ្លាប់បានទៅដល់កាលពីមុន ហើយពួកគេរកឃើញជីវិតនៅក្នុងដំណើរការរុករកធនធានទាំងនោះ។
រូបវិទូ លោក Brian Thomas នៃសាកលវិទ្យាល័យ Washburn បានធ្វើសំណាកបង្ហាញពីឥទ្ធិពលនៃការផ្ទុះភពផ្កាយ ឬ supernova ដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលនៃភពផែនដី។
តើសត្វដាយណូស័រ ស្លាប់ដោយសារអ្វី? តើដោយសារតែសកម្មភាពភ្នំភ្លើងដែលបំពុលខ្យល់អាកាស និងទឹកមែនឬទេ? ឬដោយសារតែអាចម៍ផ្កាយដ៏ច្រើនសន្ធឹកសន្ធាប់បានធ្លាក់មកបាំងបិទព្រះអាទិត្យធ្វើអោយងងឹតមេឃនោះ? រឿងនេះបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកមួយនៅក្នុងមជ្ឈដ្ឋានវិទ្យាសាស្រ្ត។ ឥឡូវនេះ ការស្រាវជ្រាវថ្មី បានបង្ហាញនូវហេតុផលទីបី។