ខែមករាបានឈានចូលមកដល់ ហើយពិភពលោកកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងទាំងផ្នែកស្មារតីនិងថវិកា សម្រាប់អ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានៅដើមឆ្នាំនេះ។
វាត្រូវការពេល ៣ ទសវត្សរ៍ចាប់តាំងពីការបង្កើតថ្នាំព្យាបាលលើកដំបូងបង្អស់សម្រាប់ពន្យឺតដំណើរការមេរោគហ៊ីវពីការឈានទៅកើតជំងឺអេដស៍ រហូតដល់ការបង្កើតបានថ្នាំព្យាបាលចម្រុះនាពេលសព្វថ្ងៃនេះ ដែលជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់។
នៅក្នុងពិធីតាំងពិព័រណ៍ទូរស័ព្ទដៃដ៏ធំជាងគេមួយក្នុងពិភពលោក នៅទីក្រុង Barcelona ប្រទេសអេស៉្បាញ មហាក្រុមហ៊ុនបច្ចេកវិទ្យា Facebook និង Samsung សុទ្ធតែមានដំណឹងដ៏អស្ចារ្យសម្រាប់អតិថិជនដែលប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ។
ដោយសារការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតរបស់ពលរដ្ឋគុយបានៅមានកម្រិតនៅឡើយ ពលរដ្ឋមួយចំនួនបានតំឡើងបណ្តាញអ៊ីនធឺណិតក្នុងតំបន់របស់ពួកគេ ដើម្បីធ្វើការទំនាក់ទំនងគ្នា។
ឧបករណ៍អេឡិចត្រូនិចកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលភាពជោគជ័យនេះបញ្ជាក់ឡើងតាមរយៈកម្មវិធីតាំងបង្ហាញសម្ភារៈប្រើប្រាស់អេឡិចត្រូនិចអាស៊ីលើកដំបូង ដែលបានចាប់ផ្តើមកាលពីចុងខែឧសភានេះនៅក្នុងទីក្រុងសៀងហៃ។ ក្នុងរយៈពេល២ថ្ងៃ មានមនុស្សជាង២០.០០០នាក់ បានមកទស្សនា សាកល្បងប្រើប្រាស់ និងលេងឧបករណ៍អេឡិចត្រូនិចនោះ។
កម្លាំងជំរុញដើរដោយអគ្គិសនី EP ត្រូវគេរកឃើញថាមានសារៈប្រយោជន៍សម្រាប់រក្សាផ្កាយរណបឲ្យស្ថិតក្នុងទីតាំងមួយដែលគេបានកំណត់។