គណបក្សនយោយបាយនានាដែលចូលរួមក្នុងការពិភាក្សាថ្នាក់ជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអនុម័តលើកិច្ចព្រមព្រៀងមួយ ដែលសម្រេចពន្យារពេលការបោះឆ្នោតរយៈពេលជិតពីរឆ្នាំរហូតដល់ខែមេសា ឆ្នាំ២០១៨ និងបង្កើតឲ្យមានរដ្ឋាភិបាលរួបរួមអំណាចដើម្បីគ្រប់គ្រងប្រទេសនៅក្នុងចន្លោះពេលនេះ។ ប៉ុន្តែ សម័្ពន្ធគណបក្សប្រឆាំងធំជាងគេ បានបដិសេធចំពោះកិច្ចព្រមព្រៀងនេះ។
ឧស្សាហកម្មភាពយន្តនៅអាហ្វ្រិកកំពុងរីកលូតលាស់ ប៉ុន្តែអ្នកមិនអាចដឹងបានដោយគ្រាន់តែ មើលនៅរោងភាពយន្ដនោះទេ។ ខ្សែភាពយន្តអាហ្រ្វិកមួយក្តាប់តូចប៉ុណ្ណោះដែលបានបញ្ជាំងនៅរោងកុនខ្នាតធំរបស់ទ្វីបអាហ្រ្វិក។ ការផ្តួចផ្តើមថ្មីមួយមានគោលបំណងផ្លាស់ប្តូររឿងនេះដោយនាំយកខ្សែភាពយន្តសហសម័យ ទៅបញ្ចាំងនៅក្នុងរោងកុនអាហ្រ្វិកនិងមជ្ឈមណ្ឌលវប្បធម៌។
គណៈប្រតិភូមួយក្រុមរបស់ទីភា្នក់ងារជំនួយបរទេសរបស់អាមេរិកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូតឌីវ័រ នៅក្នុងខែកុម្ភៈដើម្បីពិភាក្សាពីការអនុវត្តនៃជំនួយដ៏ធំដែលត្រូវបានផ្តល់ឲ្យដើម្បីប្រយុទ្ធនឹងភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។
ក្រុមហ៊ុនផលិតអគ្គិសនីឯកជនធំជាងគេបំផុតរបស់ប្រទេសកូតឌីវ័រ បានបញ្ចប់គម្រោងមួយនៅថ្ងៃពុធនេះ។ គម្រោងនេះនឹងបង្កើនផលិតកម្មប្រទេសនៅប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកមួយនេះ ដោយពង្រឹងសារៈសំខាន់របស់ប្រទេសកូតឌីវ័រក្នុងនាមជាអ្នកនាំចេញអគ្គិសនីធំមួយ ក្នុងចំណោមប្រទេសនាំចេញផ្សេងទៀតក្នុងតំបន់។
ប្រទេសកូតឌីវ័រ(Ivory Coast) បានសម្ពោធផ្សារទំនើបខ្នាតធំមួយកាលពីខែធ្នូកន្លងទៅ។ នេះជាសញ្ញាមួយ បង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសដែលជាអតីតគ្រាប់ពេជ្រនៃតំបន់អាហ្វ្រិចខាងលិចមួយនេះ កំពុងប្រហែលជាអាចបញ្ចេញពន្លឺដូចកាលពីមុន។
លោកប្រធានាធិបតី Alassane Ouattara របស់ប្រទេសកូតឌីវ័រមានគូប្រជែងជាច្រើននៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី២៥របស់ប្រទេសនេះ នៅខែតុលាខាងមុខ។