កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសប៉ាគីស្ថានបានចោទប្រកាន់អង្គការផ្តល់ជំនួយមួយចំនួនអំពីការពាក់ព័ន្ធនឹងសកម្មភាពវិទ្ធង្សនា (ការបំផ្លិចបំផ្លាញ) ផ្សេងៗ។
រឿងអាស្រូវពាក់ព័ន្ធនឹងការចេញសញ្ញាប័ត្រអប់រំក្លែងក្លាយ បានធ្វើឲ្យមានការរង្គោះរង្គើក្នុងប្រទេសប៉ាគីស្ថាន និងឈានដល់ការបង្អាក់ដំណើរការក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ។