ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិកំពុងប្រញាប់ប្រញាល់សង្រ្គោះសត្វផ្សោតអាត្លង់ទិកនៅអាហ្រ្វិកខាងលិចដែលក្រុមបរិស្ថាននិយាយថា ជិតផុតពូជ។
តុលាការនៅប្រទេសសេណេហ្គាល់បានច្រានចោលបណ្តឹងរបស់សមាគមអ្នកនេសាទប្រឆាំងនឹងរោងចក្រផលិតចំណីសត្វធ្វើពីត្រីដែលពួកគេបានចោទប្រកាន់ថា បានបំពុលភូមិរបស់ពួកគេ និងបំផ្លាញជីវភាពរបស់ពួកគេ។
របាយការណ៍ចេញផ្សាយក្នុងឆ្នាំ២០១៨ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch រកឃើញថា វិស័យរ៉ែក្នុងប្រទេសហ្គីណេបានបំផ្លាញដីកសិដ្ឋានពីដូនតា បំពុលប្រភពទឹក និងធ្វើឱ្យធូលីដីហើរទៅលើភូមិ និងដំណាំនានា។