ខណៈលទ្ធផលបឋមនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ថ្ងៃទី៨ វិច្ឆិកាឆ្នាំនេះ បង្ហាញថា រដ្ឋ Massachusetts នៅតែជាមូលដ្ឋានរឹងមាំរបស់គណបក្សប្រជាធិបតេយ្យនោះ ប្រជាជនខ្មែរអាមេរិកាំងនៅទីក្រុង Lowell បោះឆ្នោតដោយសម្លឹងមើលបេក្ខជនជាអាទិភាពចម្បងជាជាងគណបក្ស។
លោកមេធាវី ជូង ជូងី បានប្រាប់អ្នកចូលរួមពិធីសំណេះសំណាលអំឡុងបុណ្យផ្កាប្រាក់នៅវត្តភ្នំសេរី ទីក្រុង Ayer រដ្ឋ Massachusetts ថា លោកសម្រេចចិត្តចូលធ្វើនយោបាយដោយយល់ថា លោកអាចបម្រើពលរដ្ឋ និងការពារសិទ្ធិមនុស្សបានប្រសើរជាងអាជីពមេធាវី។
ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២នេះគឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីលើកដំបូងក្រោយពីពិភពលោកប្រឈមបញ្ហាធំពីរគឺការរាតត្បាតជំងឺកូវីដ១៩និងសង្គ្រាមដែលរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។
លោក ខន សុវណ្ណ ដែលជាម្ចាស់អាជីវកម្មសម្អាងការ និងថតរូបនៅទីក្រុង Lowell រដ្ឋ Massachusetts បញ្ចេញមតិទាក់ទងនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកឆ្នាំ២០២២។
លោក ហែម បូរិន ជាម្ចាស់ហាងលក់គ្រឿងទេសខ្មែរ នៅទីក្រុង Lowell រដ្ឋ Massachusetts ដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០៣។
អ្នកស្រី ភេ រិន (Maria Rin Phay) រស់នៅទីក្រុង Lowell រដ្ឋ Massachusetts ជាជនជាតិខ្មែរដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៥។
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកបានរំឭកខួបលើកទី៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិជិតមកដល់ ពលរដ្ឋក្នុងទីក្រុង Lowell មានសំណើផ្សេងៗគ្នាចង់ឱ្យបេក្ខជនសមាជិកសភាជំរុញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ថយពន្ធ សម្រួលដល់អ្នកបើកមុខរបរអាជីវកម្ម និងពង្រឹងវិស័យសិក្សាធិការក្នុងចំណោមអាទិភាពជាច្រើន។
ការបោះឆ្នោតនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក ដែលជារដ្ឋមានសំឡេងគណបក្សប្រជាធិបតេយ្យភាគច្រើនលើសលប់នោះ បេក្ខជនសមាជិកសភាថ្នាក់រដ្ឋនៅទីក្រុង Lowell និងទីក្រុងជិតខាងមានបេក្ខជនគណបក្សសាធារណរដ្ឋតិចតួចប្រជែងក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប៉ូលិសក្រុង Lowell និង សមាគមខ្មែរ CMAA បានប្រារព្ធខួប២០ឆ្នាំនៃការរំដោះសួនប៉ៃលិនពីសកម្មភាពជនពាលដោយមានរៀបចំការប្រកួតកីឡាបាល់ទះសហគមន៍រំឭកពីលទ្ធផលនៃកិច្ចសហការរវាងសហគមន៍និងប៉ូលិសដើម្បីកាត់បន្ថយអារម្មណ៍ខ្លាចប៉ូលិស។
ដូចកម្មវិធីសិល្បៈវប្បធម៌ខ្មែរ នៅទីក្រុងឯទៀតក្នុងសហរដ្ឋអាមេរិកដែរ កម្មវិធីសិល្បៈ វប្បធម៌ខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts រួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និង ប្រពៃណីខ្មែរ ជូនពលរដ្ឋអាមេរិកាំង។
លោក សម រង្ស៊ី អតីតមេដឹកនាំមួយរូបរបស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់លោកបានដើរបាតុកម្មកាត់ទីក្រុង Lowell ទាមទារដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts បានចាប់ផ្តើមប្រារព្ធពិធីបុណ្យអុំទូកអាស៊ីអាគ្នេយ៍ឡើងវិញនៅឆ្នាំនេះ ក្រោយពីបានខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍អំពីរឿងនេះពីទីក្រុង Lowell រដ្ឋ Massachusetts៕
ក្រោយពីបានចេញពីជំរំមកដល់ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក អតីតជនភៀសខ្លួនខ្មែរនៅក្រុងនេះបានបង្កើតក្រុមរបាំអង្គរពីបាតដៃទទេដើម្បីរក្សាសិល្បៈប្រពៃណីវប្បធម៌ខ្មែរដែលជាកេរតំណែលខ្មែរដ៏រុងរឿងជាច្រើនសតវត្សរ៍មកហើយ។
រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានបង្ហាញសុច្ឆន្ទៈធ្វើទំនង «រឹងមាំ និងវិជ្ជមាន» ជាមួយកម្ពុជា រីឯលោក ហ៊ុន សែន ឱ្យដឹងថា លោកក្នុងនាមកម្ពុជាជាប្រធានអាស៊ានព្យាយាមលើកកម្ពស់ដៃគូយុទ្ធសាស្ត្រអាស៊ានអាមេរិក។
ក្រុមរបាំអង្គរដែលត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts នឹងសម្តែងសិល្បៈជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃនៅទីក្រុង Williamtowns នៅថ្ងៃសៅរ៍ និងនៅទីក្រុង Lowell ថ្ងៃអាទិត្យសប្តាហ៍នេះដើម្បីអបអរខួប៣៥ឆ្នាំរបស់ខ្លួន។
ក្នុងពិធីរំឭកខួប៦ឆ្នាំនៃឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ជនជាតិខ្មែរអាមេរិកាំងនិងមិត្តភក្តិអាមេរិកាំងនៅទីក្រុង Lowell នៅតែចិញ្ចឹមចិត្តរកយុត្តិធម៌ ជូនលោក និងរំឭកពីវីរភាពនិងសេចក្តីក្លាហានរបស់លោក បើទោះបីជាលោកដឹងថា លោកនឹងត្រូវគេសម្លាប់ក៏ដោយ។
សាលាក្រុង Lowell ក្រុមភេ្លងបុរាណអាមេរិកាំងនិងក្រុមសិល្បៈខែ្មរបានរៀបចំការសម្តែងរួមគ្នាជាលើកទីមួយនូវសិល្បៈ និងភ្លេងខ្មែរបញ្ចូលជាមួយការប្រគុំភ្លេងបុរាណអាមេរិកាំងដែលអ្នករៀបចំឱ្យដឹងថា មានគោលបំណងបញ្ជ្រាបសិល្បៈវប្បធម៌ខ្មែរក្នុងសហគមន៍និងជាការពង្រឹងភាពសុខដុមរមនារវាងសហគមន៍ចម្រុះជាតិសាសន៍នៅសហរដ្ឋអាមេរិកនេះ។
របររត់ម៉ូតូឌុបនៅបន្តបាត់បង់អតិថិជនដោយលែងសូវមានមនុស្សជិះ ខណៈមុខរបរផ្សេងទៀតបានធូរស្រាលឡើងវិញជាបណ្តើរៗនៅពេលប្រទេសកម្ពុជាបើកចំហឡើងវិញក្រោយពីការរាំងខ្ទប់ជិត២ឆ្នាំដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ជីវភាពអ្នករត់ម៉ូតូឌុបនៅបន្តគ្មានមនុស្សជិះ ខណៈមុខរបរផ្សេងទៀតបានធូរស្រាលឡើងវិញជាបណ្តើរៗនៅពេលប្រទេសកម្ពុជាបើកចំហឡើងវិញ ក្រោយពីការរាំងខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅ៖
ព័ត៌មានផ្សេងទៀត