ក្រុមរបាំអង្គរបង្កើតដោយអតីតជនភៀសខ្លួនទទួលបានបណ្ណសរសើរចំពោះសមិទ្ធផល៣៥ឆ្នាំកន្លងមក
ក្រោយពីបានចេញពីជំរំមកដល់ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក អតីតជនភៀសខ្លួនខ្មែរនៅក្រុងនេះបានបង្កើតក្រុមរបាំអង្គរពីបាតដៃទទេដើម្បីរក្សាសិល្បៈប្រពៃណីវប្បធម៌ខ្មែរដែលជាកេរតំណែលខ្មែរដ៏រុងរឿងជាច្រើនសតវត្សរ៍មកហើយ។ រយៈពេល ៣៥ ឆ្នាំក្រោយមក ក្រុមរបាំនេះត្រូវបានថ្នាក់ដឹកនាំនៃទីក្រុង Lowell ក៏ដូចជារដ្ឋសភានៃរដ្ឋ Massachusetts ទទួលស្គាល់សមិទ្ធផលរបស់ពួកគេនៅក្នុងពិធីសម្តែងជូនសាធារណជនមួយ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហាកន្លងទៅនេះ នៅវិទ្យាស្ថានសិល្បៈ The Clark នៅទីក្រុង Williamstown និងនៅទីក្រុង Lowell។ លោក ពិន ស៊ីសុវណ្ណ បានទៅយកព័ត៌មាន ហើយបានធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន