នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អនាខែកក្កដានេះ លោក ឱក សេរីសោភក្តិ៍ បានវាយតម្លៃលើកិច្ចការពង្រឹងគុណភាពស្ថាប័ន សេវាសាធារណៈ និងការបង្ក្រាបអំពើពុករលួយ ដោយសម្គាល់ឃើញឆន្ទៈនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីរបស់លោកមាន ក៏ប៉ុន្តែលទ្ធផលនៅមានតិច។
នេះជាអនុបណ្ឌិតទី ២ ដែលកញ្ញានឹងឈោងយក ត្រឹមវ័យ២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងនាមជានិស្សិតឆ្នើមពីសាកលវិទ្យាល័យ Northern Illinois University ក្រោមអាហារូបករណ៍ពេញថ្លៃរបស់សាលា
លោកបានសង្កេតឃើញថា នៅពេលដែលករណីមិនប្រក្រតីណាមួយកើតឡើងដោយមានពាក់ព័ន្ធនឹងអ្នកមានអំណាចនិងទ្រព្យធន ការអនុវត្តនិងពង្រឹងច្បាប់បទបញ្ញត្តិទាំងនោះហាក់យឺតយ៉ាវ ដោយសារតែការខ្វះ«ឆន្ទៈនយោបាយ»។
សហគមន៍ខ្មែរនៅទីក្រុងឈីកាហ្គូ (Chicago) រដ្ឋអ៊ីល្លីណយ សហរដ្ឋអាមេរិក បានប្រើប្រាស់ថ្ងៃនេះដើម្បីជាឱកាសរំឭកវិញ្ញាណក្ខន្ធនិងផ្តល់កិត្តិយសដល់ជនរងគ្រោះនិងអប់រំដល់មនុស្សជំនាន់ក្រោយ ជាពិសេសដើម្បីបង្កើនសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់សហគមន៍ខ្មែរអាមេរិកាំងនៅក្នុងការផ្សះផ្សារនិងស្ថាបនាសហគមន៍ឱ្យកាន់តែរឹងមាំ
តាមរយៈពិព័រណ៍ ‘Angkor Complex’ អ្នករៀបចំពិព័រណ៍នេះបានផ្តល់តម្លៃលើមេរៀនដែលកម្ពុជាអាចចែករំលែកបានដល់ពិភពលោក ខណៈនិស្សិតខ្មែរអាមេរិកាំងនិងពលរដ្ឋអាមេរិកាំង បានបង្ហាញមោទនភាព និងក្តីរំភើបដែលពួកគេទទួលបាននូវទស្សនីយភាពដ៏ប្រណិត និងស្រូបយកនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់និងសិល្បៈដែលបង្កប់ន័យអំពីកម្ពុជា។