មណ្ឌលសុខភាពមួយចំនួននៅខេត្តតាកែវបានយកចិត្តទុកដាក់ផ្តោតសំខាន់ករណីសង្ស័យ ដោយផ្អែកលើប្រវត្តិដំណើរនៃអ្នកជំងឺពិសេសពលករចំណាកស្រុក ឬអ្នកដែលត្រឡប់មកពីក្រៅប្រទេស។ ចំពោះពលរដ្ឋដែលនៅក្នុងស្រុក តែមានអាការៈស្រដៀងនឹងវីរុសកូរ៉ូណា មណ្ឌលសុខភាពចាត់ទុកជាករណីធម្មតា។
ប្រជាពលរដ្ឋខ្មែរប្រមាណមួយលាន២០ម៉ឺននាក់កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសមគឺជាពលករមិនស្របច្បាប់។